សាច់រឿងដែលនិយាយពីរឿងរ៉ាវអាពាហ៍ពិពាហ៍ តារាសម្តែង Tom Cruise – Katie Holmes បានយកទៅបង្កើតជាសាច់រឿងមួយក្រោមចំណងជើងថា “The TomKat Project” ដែលនឹងចេញផ្សាយនៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៣។
រឿង “The TomKat Project” គឺជារឿងមួយដែលពឹងផ្អែកលើចំណងបែកបាក់របស់តារាហូលីវ៉ូតទាំងពីរ ដែលនឹងបើកបង្ហាញនៅរោងកុន Chicago នៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៣។
“The TomKat Project” ក្នុងនោះគឺនិយាយពីរឿងរ៉ាវជីវិតពិត របស់ Tome Cruise នឹងប្រពន្ធ ពោលគឺជីវិតដ៏អស្ចារ្យរបស់អ្នកទាំងពីរ ។
ខាងឧស្សាហករ ផលិតរឿងនេះបានថ្លែងឲ្យដឹងថា សាច់រឿងនេះសរសេរពីស្នេហាអ្នកទាំងពីរ ដែលមានភាពស្មោះត្រង់នឹងគ្នារវាង Tome Cruise នឹងអតីតប្រពន្ធ ហើយក៏សង្ឈឹមថា ពួកគេនឹងបានឃើញសាច់រឿងនេះ។
ចំណែកមេធាវី Bert Fields របស់លោក Tom Cruise បាននិយាយថា រឿងនេះដែរ វាប៉ះពាល់ដល់ផ្លូវចិត្តរបស់តារាសម្តែងទាំងពីរ ជាពិសេគឺកូនស្រី Suri។
លោក Fields បាននិយាយបន្តថា រឿងកម្សាន្តនេះ ដូចជាមានលក្ខណៈឃោរឃៅ ដែលឆ្ងាយពីធាតុពិត ខ្ញុំក៏ចូលចិត្តដែររឿងល្ខោន ដែលនិយាយពីជម្រៅដួងចិត្តរបស់មនុស្ស ប៉ុន្តែការលេងនេះ ខ្ញុំខ្លាចតែអ្នកដឹកនាំ ដឹកខុសផ្លូវ ដែលបន្ថែមការបារម្ភដល់អ្នកទាំងពីរគឺ Tom និង Suri ។
បន្ទាប់ពីលែងលះ រវាង Tom Cruise និងអតីតប្រពន្ធ កាលពីខែ កក្កដា ឆ្នាំកន្លងទៅ ស្រីស្រស់ Katie ក៏បានវិលត្រលប់ទៅកាន់ឧស្សាហកម្ម ភាពយន្តវិញ។ប៉ុន្តែក្នុងការសម្តែងនោះ ស្រីស្រស់រូបនេះ មិនបានញញឹមសោះឡើយ ក្នុងរឿង “Dead Accounts” តែអ្នកដឹកនាំ ក៏បានបញ្ឈប់ការថតតែម្តង៕
មតិយោបល់