ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលហ្វ៊ីលីពីន ព្យាយាមបិទគេហទំព័រឯករាជ្យមួយ បន្ទាប់ពីចុះផ្សាយរិះគន់លោក Duterte

ហ្វ៊ីលីពីនៈ រដ្ឋាភិបាលហ្វីលីពីន បានព្យាយាមបិទគេហទំព័រព័ត៌មានឯករាជ្យមួយ ដែលបានបោះពុម្ពផ្សាយនូវរឿងរ៉ាវរិះគន់ អំពីប្រធានាធិបតីលោក Rodrigo Duterte ខណៈអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាននិយាយថា វាជាការវាយប្រហារលើ សិទ្ធិសេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។

គណៈកម្មការមូលបត្រហ្វីលីពីន ហៅកាត់ SEC បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានដកហូតការចុះបញ្ជីរបស់ក្រុមហ៊ុនសារព័ត៌មាន Rappler ដោយលើកឡើងអំពីការរំលោភបំពាន នៃភាពជាកម្មសិទ្ធិ និងការគ្រប់គ្រងពីសំណាក់បរទេសរបស់អង្គការព័ត៌មាន ដែលមានមូលដ្ឋាន នៅទីក្រុងម៉ានីល។

SEC ជាទីភ្នាក់ងារមួយ ស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានាធិបតី ដែលជាអ្នកទទួលខុសត្រូវចំពោះការអនុវត្តន៍ច្បាប់មូលបត្រ និងច្បាប់វិនិយោគ ក៏ដូចជាការរក្សាបញ្ជីឈ្មោះក្រុមហ៊ុននៅក្នុងប្រទេសផងដែរ។

សូមជំរាបថា វាជាលើកដំបូងហើយ ដែល SEC បានធ្វើការបិទក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ នៅក្នុងប្រទេហ្វីលីពីន៕

មតិយោបល់