ព័ត៌មានសិល្បៈ និងកម្សាន្ត

បុរសម្នាក់ លង់ស្រឡាញ់ម្តាយបង្កើតក្រោយពេលបែកគ្នា១៤ឆ្នាំ

អង់គ្លេសៈ កូនប្រុសបាត់ខ្លួនដ៏យូរម្នាក់ បានស៊ើបសួរស្វែងរកម្តាយរបស់ខ្លួន ក្រោយពេលបានបែកគ្នាអស់រយះពេល១៤ឆ្នាំ ប៉ុន្តែទីបញ្ចប់បែរជាលុងស្នេហ៍ជាមួយម្តាយបង្កើត។

លោក Shane Burke អាយុ ១៩ឆ្នាំ រស់នៅក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស បានស្វែងរកម្តាយរបស់ខ្លួនឈ្មោះ Rose Bestall តាមរយះបណ្តាញសង្គមហ្វេសប៊ុក ហើយពួកគេទាំងពីរអ្នកបានជួបជុំគ្នាឡើងវិញ ដោយសារអារម្មណ៍ដ៏ជ្រាលជ្រៅ ។ ប៉ុន្តែនៅពេលនិយាយគ្នាតាមប្រព័ន្ធ អនឡាញ់ជាច្រើនសប្តាហ៍ លោកBurke បាននិយាយថា រូបលោកបានយល់ច្រឡំអំពីអារម្មណ៍រខ្លួនឯង ចំពោះអ្នកស្រី Bestall ហើយទីបញ្ចប់ក៏ទទួលយកអារម្មណ៍ទាក់ទាញចំពោះម្តាយ ក្រោយពេលអ្នកទាំងពីរស្រឡាញ់ និងបានច្រៀងខារ៉ាអូខេជាមួយគ្នា។

អ្នកស្រី Bestall បានបោះបង់មិនចិញ្ចឹមបីបាច់ថែរក្សា លោក Burke តាំងពីមានអាយុ ៥ឆ្នាំ ដោយសារតែអ្នកស្រីមានផ្ទៃពោះដោយចៃដន្យ ជាមួយមិត្តប្រុស ក្នុងពេលដែលអ្នកទាំងពីរទើប មានអាយុត្រឹម១៥ឆ្នាំ ហើយគ្មានសិទ្ធិក្នុងការថែរក្សាកូន ទើបត្រូវបានគេយកទៅដាក់ក្នុងមណ្ឌល។

អ្នកស្រីនិយាយប្រាប់សារព័ត៌មាន the People ថា៖ “ខ្ញុំយល់ពីអារម្មណ៍របស់ Shane វាហាក់ដូចមិនគួរគប្បីទាល់តែសោះ ប៉ុន្តែ ខ្ញុំបានស៊ើបសួរស្វែងរកគេជាយួរមកហើយ ខ្ញុំមិនចង់ធ្វើឲ្យគេឃ្លាតឆ្ងាយពីខ្ញុំម្តងទៀតទេ។ ខ្ញុំបានប្រាប់គេ ថាខ្ញុំស្រឡាញ់គេដោយគ្មានល័ក្ខខ័ណ្ឌ ក្នុងនាមជាម្តាយ ប៉ុន្តែចំណង់មេត្រីភាពរបស់ពួកយើង មិនអាចក្លាយទៅជាអ្វីផ្សេងឡើយ។

លោក Burke បាននិយាយថា លោកមានអារម្មណ៍ថាជីវិតរបស់គេគឺមិនពេញលេញទេ ហើយលោកតែងតែមានចម្ងល់ អំពីឪពុកម្តាយ និងបងប្អូនបង្កើតរបស់ខ្លួន ប៉ុន្តែពេលបានជួប បែរជាមានអារម្មណ៍ប្រតិព័ទ្ធចំពោះម្តាយបង្កើតខ្លួនឯងទៅវិញ។

សូមជម្រាបថា អ្នកស្រី Bestall មានកូន៤នាក់ផ្សេងទៀត និងបានរៀបការជាមួយ លោក Darryl អាយុ៣៣ឆ្នាំ។យ៉ាងណាក៏ដោយនាពេលនេះ ពួកគេទាំងពីរបានយល់ចិត្តគ្នា ចំណែក លោក Burke ក៏បានប្តូរការស្រឡាញ់
របស់ខ្លួនក្នុងនាមជាកូនប្រុសវិញផងដែរ។

មតិយោបល់