កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៣ នៅផលិតកម្មសាន់ដេភាពយន្តបានធ្វើសន្និសីទកាសែតមួយបកស្រាយពីរឿងគ្រោះថ្នាក់ចរាចរណ៍របស់តារាចម្រៀង ខេមរៈ សិរីមន្ត កាលពីថ្ងៃទី ៧ ខែ មិនា ឆ្នាំ ២០១៣ កន្លងទៅនេះ នៅស្រុកព្រៃនុប ខេត្ត សីហនុ។ ក្នុងការធ្វើសន្នីសីទកាសែតនេះដែរដោយមានតារាចម្រៀង ខេមរៈ សិរីមន្ត ផ្ទាល់តែម្តង ដើម្បីបកស្រាយពីគ្រោះថ្នាក់ដ៏សាហាវឃោឃៅ នេះ ដោយបកស្រាយយ៉ាងក្បោះក្បាយ ពីសកម្មភាពដែលកើតនាពេលនោះ ។ ក្នុងការបកស្រាយនេះដែរ លោកបានសបញ្ជាក់ឲ្យដឹងថា តាមពិតទៅគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨ ជាងតែប៉ុណ្ណោះ មិនដូចដែលបងៗអ្នកសារព័ត៌មានចុះបង្ហាញនោះទេ ។ ម្យ៉ាងវិញទៀតរឿងដែលថាលោក នៅមានស្មារតីប្រមូលរបស់របរនោះ វាក៏មិនពិតដែរ តើលោកនៅមានស្មារតីឯណាទៅ ដើម្បីប្រមូលរបស់របរ ដែលជាប់ខ្លួនជនរងគ្រោះ ព្រោះថាលោកក៏ទន់ដៃ ទន់ជើង ស្ទើរតែមិនដឹងអី ទៅហើយ។
ចំណែករឿងពាក់ព័ទ្ធ និងក្មេងម្នាក់ស្រី ម្នាក់ដែលគេសង្ស័យថា ជាកូន និងប្រពន្ធតារាចម្រៀងរូបនេះ វិញ ក្នុងសន្និសីទកាសែតនេះដែរ លោកក៏បានច្រានចោល។
តែទោះជាយ៉ាងណាក៏ដោយរឿងក្មេង ដែលគេសង្ស័យថា ជាកូនតារាចម្រៀងរូបនេះ មហាជនជាច្រើនបានគិតថា “បើសិនមិនឃើញ ផ្ទាល់ភ្នែក ទេប្រាកដជាថាចឹងហើយ ទាល់តែចាប់ឲ្យជាប់ទើបថាអ៊ីអើ “។
មុននេះ បន្តិចដែរ តារាចម្រៀងប្រចាំផលិតកម្ម រស្មី ហង្សមាស កញ្ញា ពេជ្រ សោភា ឯណោះវិញ ពោលគឺថ្ងៃទី ៦ ដែលលេចឮព័ត៌មានថាតារាចម្រៀងរូបនេះ គ្រោះថ្នាក់ចរាចរណ៍ ដែលមិនអាចច្រៀងក្នុងកម្មវិធី ធំប្រចាំឆ្នាំ Best of the Best នៅថ្ងៃទី ៨។
កញ្ញា ពេជ្រ សោភា បានប្រាប់ឲ្យដឹងថា គ្រាន់តែរបួសសើស្បែកតែប៉ុណ្ណោះ មិនដល់អាយុជីវិតនោះទេ ដោយសារតែមូលហេតុអ្នកជិះម៉ូតូរូបនោះ គោរពច្បាប់ចារាចរណ៍ពេក ខណៈដែលនាងឆ្លងផ្លូវនៅម្តុំ ផ្ទះរបស់នាង បឹងកេងកងទី១ ដើម្បីទៅទិញកាហ្វេញាំនោះ។
នៅថ្ងៃទី ៨ នៃកម្មវិធី Best of the Best ពេជ្រ សោភា បានបង្ហាញស្តាយ៍រាំស្ទើរតែបាក់ឆាកទៅហើយ ដោយមានក្បាច់ប្លែកៗសឹងតែមិនជឿថាតារាស្រីរូបនេះទៅធ្វើបាន។ ពេជ្រ សោភាក៏ជាតារាចម្រៀងស្រីល្បីឈ្មោះហៀប នឹង១០ឆ្នាំ ហើយក៏ជាតារាចម្រៀងលើកដំបូងនៃព្រះរាជាណាចក្រកម្ពុជាដែលបានបង្ហាញក្បាច់រាំពត់ពែនយ៉ាងល្អ ដែលយើងមិនទាន់ឃើញតារាស្រី ល្បី ឈ្មោះផ្សេងទៀតអាចធ្វើបាននោះ៕
មតិយោបល់