តារាសម្ដែង និងជាតារាចម្រៀងល្បីឈ្មោះ អ្នកនាង គឹម លីហ្សា នឹងឡើងបង្ហាញខ្លួនក្នុងកិច្ចសម្ភាសន៍ក្នុងកម្មវិធី« Komsan Talkshow » ឬ កម្មវិធី«កិច្ចសម្ភាសន៍តារាសិល្បៈ» នៅយប់ថ្ងៃទី២៥ មករា ដែលនឹងផ្សាយបន្តផ្ទាល់នៅវេលាម៉ោង៧ យប់នេះហើយ ដើម្បីរៀបរាប់ពីដំណើរជីវិតរបស់អ្នកនាងក្រោយទៅរស់នៅប្រទេសអូស្រ្តាលី។ មុនកិច្ចសម្ភាសន៍ដែលនឹងមកដល់នៅពេលបន្តិចទៀតនេះ អ្នកនាងទម្លាយថាការរស់នៅរបស់អ្នកនាងនៅក្នុងប្រទេសអូស្រ្តាលីបានជួបមុខប្ដីតែមួយអាទិត្យមួយថ្ងៃប៉ុណ្ណោះ ដោយសារតែបញ្ហាការងារ។
អ្នកនាង គឹម លីហ្សា ថាបើនិយាយជីវិតនៅលើទឹកដីអូស្រ្តាលី ទាំំងភាពឡូយឆាយ និងការរស់នៅ គឺអ្នកនាង និងកូនប្រុសមានភាពស៊ីវិល័យ និងកាលីបជាងកាលដែលអ្នកនាងរស់នៅស្រុកខ្មែរ ហើយធ្វើជាតារាចម្រៀងឆ្ងាយណាស់ ដោយសារតែស្វាមីរបស់អ្នកនាងជាគិលានុបដ្ឋាយិកា នៅក្នុងមន្ទីរពេទ្យមួយ ហើយបើនិយាយពីប្រាក់ខែ និងស្ថានភាពរស់នៅគឺអ្នកនាងអត់ខ្វល់ពីធ្វើការងារក៏មិនខ្វះលុយចាយ។ ទាំងផ្ទះ ទាំងរថយន្ត គឺនាងមិនខុសពីព្រះនាងដែលមានសព្វគ្រប់ក្នុងការរស់នៅនោះទេ ដោយសូម្បីតែរថយន្តដែលអ្នកនាងប្រើប្រាស់រាល់ថ្ងៃក៏ជារថយន្តទំនើប និងមានតម្លៃយ៉ាងកាលីបមិនអន់ជាងអ្នកមានសម្បូរទ្រព្យនៅលើទឹកដីនោះដែរ។ យ៉ាងណាមិញ អ្នកនាងថាអ្វីដែលមានទាំងនោះមិនស្មើនឹងក្ដីស្រឡាញ់ដែលស្វាមីរបស់អ្នកនាងបានផ្ដល់អោយនាង និងកូនប្រុសនោះទេ ជាពិសេសនៅពេលដែលអ្នកនាងបានក្លាយជាម្ដាយម្នាក់ ដែលមានបន្ទុកខុសពីមុន។ អ្នកនាងថាប្រមាណជាច្រើនខែចុងក្រោយ អ្នកនាង និងស្វាមីមិនសូវបានជួបមុខគ្នាញឹកញាប់ដូចប្ដីប្រពន្ធភាគច្រើននោះទេ ដោយសារតែស្វាមីរបស់អ្នកនាងត្រូវបានផ្លាស់អោយទៅធ្វើនៅរដ្ឋមួយផ្សេង ហើយលោកត្រូវចេញទៅធ្វើការនៅទីនោះរហូតដល់មួយអាទិត្យទើបហោះមកលេងប្រពន្ធ និងកូនម្ដង។
អ្នកនាងថាមិនចង់អោយស្វាមីទៅធ្វើការឆ្ងាយដល់ម្លឹងនោះទេ ប៉ុន្តែមកពីស្ថានភាពធ្វើការរបស់លោកមិនអាចប្រកែកបានទើបអ្នកនាងសុខចិត្តទ្រាំរស់នៅបែកប្ដី ដោយមួយអាទិត្យទើបឃើញមុខលោក គាវ វុទ្ធី ជាស្វាមីម្ដង ដែលអ្នកនាងប្រាប់ថាទើបតែស៉ាំនៅមុនពេលចុះមកលេងនៅស្រុកខ្មែរប៉ុណ្ណោះ។ អ្នកនាងបានអះអាងថាសុភមង្គលនៅតែមានដូចដើម ដោយការជួបមុខគ្នាយូរៗម្ដងក្នុងរយៈពេលមួយអាទិត្យម្ដង កាន់តែបង្កើនក្ដីស្រឡាញ់ ចំពោះអ្នកនាង និងស្វាមីទ្វេរដងនោះផង។
អ្នកនាងនឹងរៀបចាប់ពីស្ថានភាពរស់នៅបែកប្ដីនៅលើទឹកដីប្រទេសអូស្រ្តាលីនាងរយៈពេលចុងក្រោយ ក្នុងកិច្ចសម្ភាសន៍ល្ងាចនេះ ដោយអ្នកនាងនឹងឡើងបង្ហាញអារម្មណ៍ក្រោយពីបានមកដល់ទឹកដីកម្ពុជានោះផង៖












មតិយោបល់