ព័ត៌មានសិល្បៈ និងកម្សាន្ត

កែវ រំចង់ បង្ហាញខ្លួនក្នុងបទ «ជីវិតអ្នកប្រដាល់» របស់ ខេម

ភ្នំពេញ: អ្នកប្រដាល់ចិត្តសឿង លោក កែវ រំចង់ នឹងបង្ហាញវត្តមាន​ក្នុងបទចម្រៀង «ជីវិត​អ្នកប្រដាល់» របស់​តារាចម្រៀង​សំនៀង​ស្អក លោក ខេម ដែលជា​ដំណឹងមួយ រំជើបរំជួល​សម្រាប់អ្នកស្នេហាវិស័យកីឡា និងសិល្ប: ។​
លោក ងួន សុបិន្ត អ្នកនិពន្ធ និង​ជា​អ្នកដឹកនាំ ក្នុងផលិតកម្ម ថោន បាន​ប្រាប់ Post News នៅរសៀលថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៦ ឲ្យដឹងថា លោកកែវ រំចឹង់នឹងបង្ហាញវត្តមាន សម្តែងក្នុងបទ «ជីវិត​អ្នកប្រដាល់» របស់ ខេម​ ហើយបទនេះនឹង​ចេញជា Audio Trailer នៅរសៀលថ្ងៃនេះ តែម្តង​។​
ដោយសារតែមើល​ឃើញ ថា​បច្ចុប្បន្ន​វិស័យកីឡាប្រដាល់ផុសផុលខ្លាំងចឹង​ ក៏លើកបង្ហាញពីផលលំបាក របស់អ្នកប្រដាល់ តាមរយ:បទចម្រៀង ដែលមាននៅក្នុងផលិតកម្មថោន តែម្តង ។​
លោក សុបិន្តថា «បទនេះដែរ និយាយពី​ទុក្ខលំបាករបស់អ្នកប្រដាល់ នៅពេលដែលឡើងប្រកួត លើសង្វៀន ភាពឈឺចាប់របស់គាត់ បើទោះបីជា​គាត់ឈឺប៉ុណ្ណា ក៏គាត់មិនដែលបង្ហាញទៅកាន់ទស្សនិកជន នូវភាពឈឺចាប់នោះទេ »។​
សូមបញ្ជាក់ផងដែរថា​ បទ«ជីវិត​អ្នកប្រដាល់»​ មិនមែនជាបទ​ Original Song ដោយយកមេឡូឌី មរតកដើម ក្រោមចំណងជើងថា «ជ្រោះអូរយ៉ាដា​» ៕​
ស្តាប់បទ «ជីវិត​អ្នកប្រដាល់» ដូចខាងក្រោមនេះ៖
//www.youtube.com/watch?v=AGIc_7gvetY&feature=youtu.be
Kham

មតិយោបល់