ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ សោម៉ាវត្តី តបគូស្នេហ៍ អ្នកលួចស្រឡាញ់អានហើយ ធ្លាក់ថ្លើមក្ឌុក

ខណៈដែលកីឡាករ លី វាហេទ ទើបតែបានបង្ហោះសារបញ្ជាក់ពីទឹកចិត្តរបស់ខ្លួនចំពោះអ្នកមេម៉ាយ អ្នកនាងសុខ សោម៉ាវត្តី ថាលោកនឹងសុំខ្លួនមិនបែកពីអ្នកនាងសូម្បីមួយជំហាន និងសុំអ្នកនាងធ្វើជាគូស្នេហ៍អស់មួយជីវិត ធ្វើអោយម្នាក់ៗមានការរំភើបចិត្តជំនួសអ្នកនាងនោះ ស្រាប់តែគេឃើញតារាស្រីរូបនេះបង្ហោះសារឆ្លើយតបគូស្នេហ៍អានហើយមានន័យរឹតតែរំភើប។
នេះជាសារដែលអ្នកនាងបញ្ជាក់កាន់តែច្បាស់ថាអ្នកនាង និងលី វាហេទ បើកចំហរស្នេហ៍ដោយលែងលាក់លៀមខុសពីមុននោះ។

សារដែលអ្នកនាងសុខ សោម៉ាវត្តី បង្ហោះឡើងអមដោយរូបភាពមួយសន្លឹកជាមួយគូស្នេហ៍នោះ គ្មានអ្នកមិនចាប់អារម្មណ៍នោះទេ ជាពិសេសអ្នកតែងតាមដានពីចំណងស្នេហ៍របស់អ្នកនាង ដើម្បីអោយប្រាកដចិត្តថាតើអ្នកនាង និងគូស្នេហ៍មិនលែងល្បែងស្នេហាបញ្ឆោតភ្នែក ដូចអ្វីដែលធ្លាប់លេចឮនោះ។ ពាក្យមួយឃ្លាដែលអ្នកនាងបង្ហោះឡើង ហើយសូម្បីតែអ្នកបានអានក៏រំភើបចិត្តជំនួសនោះ គឺអ្នកនាងសរសេរថា«គាត់(លី វាហេទ) តែងតែអនុញ្ញាតអោយខ្ញុំធ្វើរឿងគ្រប់យ៉ាងដែលខ្ញុំចង់ធ្វើ លើកលែងតែរឿងមួយគត់ ដែលគាត់មិនព្រមអោយខ្ញុំធ្វើ គឺមិនអោយខ្ញុំយំដាច់ខាត»។ នាងក៏បានភ្ជាប់ឃ្លាដោយអះអាងថាលោកលី វាហេទ បើទោះជាស្ថិតនៅឆ្ងាយពីនាងក៏តែងតែបានបង្ហាញពីការបារម្ភ និងយកចិត្តទុកដាក់ពីចម្ងាយ មិនអោយនាងខ្វះភាពកក់ក្ដៅនោះដែរ។

នេះជាស្នេហាពិតដែលសុខ សោម៉ាវត្តី និងគូស្នេហ៍សម្ញ៉ែងឡើង ហើយបើធៀបនឹងពេលដែលអ្នកនាងទាក់ទងជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ ជាអតីស្វាមី ក៏មិនឃើញមានការបង្ហោះផ្អែមល្ហែមដល់នោះដែរ ខណៈដែលស្នេហ៍នាងដ្បិតថាបានរួមរស់ជាមួយគ្នាតាំងពីមុនរៀបការ តែក៏មិនឃើញរ៉ូម៉ាទិក និងបើកចំហរដល់ម្លឹង។ សារដែលបានបង្ហោះរបស់នាង មិនខុសពីចង់បង្ហាញថាអ្នកនាងសុខចិត្តលះបង់ការបោះទុនរបស់បុរសទ្រព្យស្ដុកគ្រប់រូប ជាថ្នូរនឹងទទួលបានស្នេហាស្មោះវិញ ជាជាងទទួលបានស្នេហាដែលរុំស្រោបដោយលុយ និងអំណាច តែចុងក្រោយមិនអាចអោយអ្នកនាងកក់ក្ដៅ ជាលើកទី២។

តបនឹងការបង្ហោះរបស់អ្នកនាង លោក លី វាហេទ ឯណោះវិញ ក៏កាន់តែបង្ហាញភាពរ៉ូម៉ាទិក និងផ្អែមល្ហែមចំពោះអ្នកនាងខ្លាំងឡើងផងដែរ ថ្វីដ្បិតថាលោកបានក្លាយជាកីឡាករល្បីឈ្មោះ ដែលមិនខ្វះស្រីស្អាត និងសម្បូរទ្រព្យទទួលយកមិនចាញ់អ្នកនាងសុខ សោម៉ាវត្តី៕

មតិយោបល់