ព័ត៌មានសិល្បៈ និងកម្សាន្ត

ខឹងប្រពន្ធក្បត់ចិត្តមានថ្មី ប្រកាសលក់ទ្រព្យនាងទាំងអស់ សូមបីតែស្បែកជើង

អង់គ្លេស: ប្តីមានកំហឹងម្នាក់ ជ្រើសរើសវិធីសងសឹកនឹងប្រពន្ធក្បត់ចិត្ត ដោយការយករបស់រប ទាំងអស់របស់ប្រពន្ធ ទៅដាក់លក់នៅលើទីផ្សារអនឡាញ eBay ហើយសូមបីតែស្បែកជើងក៏មិនលើកលែង។

បុរសដែលគេមិនស្គាល់ឈ្មោះម្នាក់នោះ បានដាក់ រថយន្តទំនើប១គ្រឿង សម្លៀកបំពាក់ជាច្រើន និងស្បែកជើងទាំងអស់ របស់ប្រពន្ធ លក់នៅលើទីផ្សាអនឡាញ eBay ក្រោយពេលប្រពន្ធរត់តាមប្រុសបាត់។

បុរសនោះបានបញ្ជាក់ថា ប្រពន្ធរបស់គាត់បានរត់តាមប្រុសម្នាក់មុខស្រដៀង តារាកំប្លែង Beppe មកពី Eastenders ហើយការប្រមូលរបស់រប ដែលជាកម្មសិទ្ធរបស់ប្រពន្ធទាំងអស់ មកដាក់លក់នៅលើ គេហទំព័រ eBay ដោយប្រើឈ្មោះ Calibristeveនេះ ក្នុងគោលបំណង់ដើម្បីសងសឹកប្រពន្ធក្បត់ចិត្ត៕

មតិយោបល់