ព័ត៌មានជាតិ

ជិះម៉ូតូវ៉ារថយន្តមិនផុតដួល ត្រូវរថយន្តកិនខ្ទេចជើងទាំងពីរ

ភ្នំពេញ: បុគ្គលិកបញ្ចូលសំឡេងក្នុងស្ថានីទូរទស្សន៍ប៉ុស្តិ៍លេខ៥ ម្នាក់បានជិះម៉ូតូវ៉ារថយន្តមិនផុត ហើយប៉ះជាមួយកង់រថយន្ត បណ្តាលអោឲ្យដួលខ្ទាតចូលក្រោមរថយន្តកិនខ្ទេចជើងទាំង២ កាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវៗ១៧ភូមិបាគូរសង្កាត់ង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុគេឃើញរថយន្តនិងម៉ូតូបើកស្របទិសគ្នាដោយរថយន្តបើកនៅខាងមុខ ចំណែកម៉ូតូនៅខាងក្រោយ ពេលនោះម៉ូតូបានបើកវ៉ារថយន្ត ពេលនោះបានវ៉ាក់អឺ និងពំនូកដី គេចប៉ះកង់ក្រោយរថយន្ត បណ្តាលឲ្យខ្ទាតជើងចូលក្រោមរថយន្តកិនខ្ទេចជើងទាំង២រងរបួសឆ្ងន់។

បុរសរងគ្រោះមានឈ្មោះ ម៉ៅ ញ៉រ ភេទប្រុស អាយុ៦៥ឆ្នាំ មានមុខរបរជាបុក្គលិករបស់ស្ថានីទូរទស្សន៍ប៉ុសលេខ៥ ជាអ្នកបញ្ចូលសំឡេង សា្នក់នៅភូមិប្រប៉កខាងត្បូង សង្កាត់កាកាប ខណ្ខពោសែនជ័យ ជិះម៉ូតូម៉ាកហុងដាសង់សេ១២៥ ឆ្នាំ២០១៤ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ ១CD-៥០៧២។ ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ សុប សារុំ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកបើកបររថយន្តស្នាក់នៅភូមិព្នៅ ឃុំ តាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានបើកបររថយន្តម៉ាកFUSO ពណ៌លឿង ប្រភេទយីឌុបមាន ស្លាកលេខ ព្រះសីហនុ ៣A-២៣១៨។

ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យមិត្តភាពខ្មែសូវៀត។ ចំណែករថយន្តបង្ក និងម៉ូតូ ត្រូវបានបញ្ជូនយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ៕

មតិយោបល់