ក្នុងចំណោមមេម៉ាយទាំងអស់នៅក្នុងសិល្បៈ គេកត់សម្គាល់ថាមានតែមេម៉ាយកូន១ពីររូបប៉ុណ្ណោះដែលនៅតែស្អាត ដែលអាចទាក់ទាក់បានទាំងកំលោះៗឲ្យជ្រួលជ្រើម និងបុរសសំបូរទ្រព្យឲ្យចង់គ្រងស្នេហ៍។ ក្នុងនោះបើនិយាយពីការងារសិល្បៈវិញ ក៏ក្ដោបដល់ថ្នាក់លែងចង់ទទួលនោះដែរ ដែលផ្ទុយពីតារាស្រីមួយចំនួន ដែលគ្រាន់តែមានស្វាមី មានកូន ឬឈានដល់បែកស្នេហ៍ គឺធ្លាក់កូដឈឹង។ មេម៉ាយទាំង២រូបនោះ គឺអ្នកនាង សុខ សោម៉ាវត្តី និងអ្នកនាង ភិន សុដាលីស ដែលត្រូវសង្គមសិល្បៈ និងមហាជនសុទ្ធតែយល់ឃើញដូចគ្នា។
ភាពទាក់ទាញរបស់តារាមេម៉ាយទាំង២នេះ ត្រូវគេមើលឃើញកាន់តែច្បាស់នៅពេលអ្នកទាំងពីរបង្ហាញខ្លួនក្នុងពិធីសម្ពោធរឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ»ជាពិសេសក្នុងពេលដែលអ្នកទាំងពីរបង្អួតសម្រស់ទន្ទឹមគ្នាទាំងនៅអង្គុយកៅអី និងឡើងឈរលើវេទិកា។ អ្នកទស្សនាដែលបានចូលរួម សុទ្ធតែយល់ថាសម្រស់តារាស្រីទាំងពីរកាន់តែស្អាតជាងមុន បើទោះជាពួកគេម្នាក់ៗបានក្លាយជាម្ដាយរបស់ក្មេងស្រីឡើងធំៗណាស់ទៅហើយ។
អ្នកនាងសុខ សោម៉ាវត្តី មិនមែនត្រឹមតែនៅតែស្អាតទាក់ទាញបុរសៗពោះម៉ាយ និងកំលោះចាស់អោយជ្រួលជ្រើមប៉ុណ្ណោះទេសូម្បីតែកីឡាករវ័យក្មេងលោក លី វាហេទ ដែលជាក្រុមជម្រើសជាតិសង្ហារម្នាក់ ក៏លង់ស្នេហ៍អ្នកនាងងើបមុខមិនរួចផងដែរ។ បើទោះអ្នកនាងបញ្ជាក់នោះ លោកគ្រាន់តែជាមិត្ត និងមិនទាន់មានអ្វីស៊ីជម្រៅនឹងគ្នា ប៉ុន្តែកីឡាករលី វាហេទ បានសារភាពថាហើយថានាងជានារីក្នុងបេះដូង បើទោះជាលោកក៏មិនអន់ក្នុងការស្វែងរកនារីក្មេង និងសំបូរទ្រព្យធ្វើជាគូស្នេហ៍។ អ្នកនាងសុខ សោម៉ាវត្តី ក៏ជាតារាមួយដួង ដែលឈានដល់ថ្នាក់មិនមានពេលទទួលការងារសិល្បៈនោះដដែល ដោយសារតែអ្នកនាងរវល់នឹងពិធីករ និងការថតស្ពត។ ជាក់ស្ដែងភាពរវល់នេះបានរុញអោយអ្នកនាងផ្អាកសម្ដែង ស្របគ្នាដែលអ្នកនាងរកពេលរៀនជំនាញផ្ទាល់ខ្លួន ដើម្បីបើកហាងមួយផង។
ងាកទៅអ្នកនាង ភិន សុដាលីស វិញ ក៏មិនណយនឹងការបង្អួតសម្រស់ផងដែរ ដោយសារតែនាងក៏នៅក្មេងវ័យ ដ្បិតថាបែកសាច់ជាងមុន ក្រោយពេលមានកូន។ អ្នកនាងនៅតែស្អាត ហើយបើនិយាយពីទីផ្សារសម្ដែងគឺថាដល់ថ្នាក់មិនមានពេលសម្ដែងផង ខណៈដែលអ្នកនាងគឺជាអ្នកគ្រប់គ្រងការផលិតរបស់ផលិតកម្មមហាហង្សស្រាប់ដែលចង់សម្ដែងរឿងណាក៏បាន។ អ្នកនាងនិយាយថាការរវល់រាល់ថ្ងៃ មិនអាចអោយអ្នកនាងចេញមុខសម្ដែងបានច្រើននោះទេ ទើបសម្រេចសម្ដែងតែរឿងតិចតួចដែលខាងទូរទស្សន៍ ឬផលិតករតម្រូវ ហើយទុកពេលចាត់ចែងមុខជំនួញ និងផលិតករកម្មអោយច្រើន។ អ្នកនាងក៏ជាតារាសំបូរស្នេហ៍មិនធម្មតាផងដែរ ថ្វីដ្បិតតែអ្នកនាងមិនទាន់បង្ហាញទំនាក់ទំនងបើកចំហរជាមួយគូស្នេហ៍ថ្មីអោយឃើញនៅឡើយ។ អ្នកនាងត្រូវគេកត់សម្គាល់ថាទាំងស្អាត ទាំងល្បីឈ្មោះជាងមុន និងជោគជ័យទាំងការងារមុខជំនួញ និងការងារដឹកនាំផលិតកម្មព្រមគ្នា ដែលផ្ទុយពីមេម៉ាយមានកូនមួយចំនួន ដែលស្រុតចុះទីផ្សារនោះ។ ប៉ុន្តែអ្វីដែលដូចគ្នានៅឡើយ គឺអ្នកទាំងពីរមិនទាន់មានដំណឹងរៀបការនៅឡើយទេ បើទោះជាបានលេខសំបូរតែកំលោះតាមស្នេហ៍ និងមានស្នេហារៀងខ្លួនអស់ទៅហើយ៕
មតិយោបល់