យោងតាមគេហទំព័រ ឌីជីថលស្ពាយ ដែលបានចុះបង្ហាញកាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១២ ម្សិលមិញនេះ ឲ្យដឹងថា តារាចម្រៀង Beyoncé បានចុះកុងត្រាជាមួយនឹងផលិតផលយីហោ Pepsi នូវទំហំទឹកប្រាក់រហូតដល់ទៅ ៥០ លានដុល្លារដែលស្មើនឹង (£31 million)។
តារាចម្រៀងស្រីដែលជាតារាឯកអគ្គរាជទូតគឺជាតារាដែលធ្លាប់បានសម្តែងឲ្យផលិតផលខាងលើកាលពីឆ្នាំ ២០០២ ហើយក៏នឹងមានវត្តមានថ្មីជាមួយនឹងផលិតផលមួយនេះនៅក្នុងឆ្នាំ២០១៣ ម្តងទៀតជាមួយការបង្ហាញ Super Bowl 2013 Halftime Show របស់ផលិតផល Pepsi។
Beyoncé នឹងធ្វើការសម្តែងគាំទ្រជាមួយនឹងផលិតផល Pepsi ជាមួយនឹងផលិតផលមួយនេះនៅក្នុងកម្មវិធី Super Bowl 2013 Halftime Show នៅថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១៣ ខាងមុខ លើសពីនេះនាងក៏មានវត្តមានលើកំប៉ុង Pepsi នាខែ មីនាផងដែរ។
សម្រាប់វត្តមានជាលើកទី ២ របស់តារាចម្រៀងរូបនេះ ខាងក្រុមហ៊ុនផលិតផល Pepsi ក៏ចេញមុខរាល់ការចំណាយសម្រាប់ ការងារតន្ត្រីរបស់ Beyoncé ដោយរួមមានព្រឹត្តិការណ៍ជាច្រើន និងវីដេអូផងដែរ។ម្យ៉ាងវិញក៏ជួយនូវការផ្សព្វផ្សាយចំពោះអាលប៊ុមទី ៥ របស់នាងដែលចេញនៅឆ្នាំក្រោយនេះ។
Beyoncé បាននិយាយបានថ្លែងប្រាប់ The News York Time ថា “វាជាការងាររបស់ស្ត្រី ដោយការងារនេះផ្តល់ឲ្យខ្ញុំធ្វើការបង្ហាញនូវ យីយោរបស់ ផលិតផល Pepsi ”៕
ទស្សនាវីដេអូចាស់របស់ផលិតផល Pepsi ដោយមានវត្តមានរបស់ Beyoncé Britney Spears និង Pink ដូចខាងក្រោម៖
មតិយោបល់