Facebook បានក្លាយជាគូប្រជែងដ៏សំខាន់ជាមួយបណ្តាញ YouTube របស់ក្រុមហ៊ុន Google ជាមួយមាតិកាវីដេអូ។ ក្នុងនោះ មុខងារផ្សាយផ្ទាល់ (Live) គឺជាអ្វីដែលក្រុមហ៊ុនយក្សទាំងពីរកំពុងព្យាយាមអភិវឌ្ឍវាឱ្យកាន់ប្រសើរ អាចទាក់ទាញអ្នកបង្កើតវីដេអូ និងទស្សនិកជនកាន់តែច្រើន។
យោងតាម Tech Asia ក្រុមហ៊ុន Google បានដាក់បន្ថែមនូវឧបករណ៍ថ្មីៗដ៏សំខាន់មួយចំនួនទៅលើមុខងារ Live Streaming ក្នុងបណ្តាញសង្គមវីដេអូរបស់ខ្លួន។ ក្នុងនោះ មានមួយគឺអនុញ្ញាតឱ្យលោកអ្នកដែលទស្សនាវីដេអូផ្សាយផ្ទាល់ អាចបន្តជជែកឆ្លើយឆ្លងគ្នាត្រង់វិនាទីដែលខ្លួនបានធ្វើអំឡុងផ្សាយផ្ទាល់នៅពេលវីដេអូចប់បាន។
មែនទែនទៅ លក្ខណៈពិសេសនេះគឺមានជាយូរមកហើយនៅក្នុងមុខងារ Live របស់ Facebook ប៉ុន្តែ YouTube នឹងមានអ្វីពិសេសជាងនេះ។ ពោលគឺ វានឹងគាំទ្រមុខងារលោតចេញ Subtitle ជាភាសាអង់គ្លេសតាមសំឡេងនិយាយក្នុងវីដេអូដោយស្វ័យប្រវត្តិនៅពេលថតវីដេអូផ្សាយផ្ទាំល់ ដែលនេះគឺជាចំណុចខ្លាំងដែល Facebook មិនអាចធ្វើបាន ហើយវានឹងចេញនៅពីរបីសប្តាហ៍ខាងមុខ។
បន្ថែមពីលើនេះ YouTube ក៏នឹងអនុញ្ញាតឱ្យលោកអ្នកងាយស្រួលក្នុងការស្វែងរកវីដេអូដែលថតនៅទីតាំងក្បែរខាង ឬតែមួយផងដែរ ដោយវានឹងលោកបង្ហាញវីដេអូទាំងនោះ ឬគ្រាន់តែចុចស្វែងរកទីកន្លែងណាមួយក្នុងប្រអប់ Search ក៏បាន៕
មតិយោបល់