ក្រុមមាន់ខ្នាយមាស Tottenham Hotspur ពិតជាលេងបានយ៉ាងល្អ ដោយអាចបំបាក់ក្រុមមកពីលីគលំដាប់ទាបមួយ Rochdale ក្នុងលទ្ធផល ៦-១ នៅ FA Cup យប់មិញនេះ។
វាហាក់ដូចជាការប្រកួតដ៍អស្ចារ្យមួយដែលក្រុម Tottenham លេងមិនទុកមុខឲ្យក្រុម Rochdale ឡើយ ដោយបំបាក់យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ បែបនេះ។ ៦គ្រាប់របស់ក្រុម Tottenham រកបានដោយកឡករកូរ៉េខាងត្បូង Heung-Min Son ២គ្រាប់ស៊ុតបាននៅនាទីទី២៣ និង ៦៥ ខណៈកីឡាករ Fernando Llorente រកបាន Hat trick ដោយស៊ុតបានសម្រេចនៅនាទីទី៤៧, ៥៣ និង៥៩, និង១គ្រាប់ចុងក្រោយរកបានដោយកីឡាករ Kyle Walker-Peters នៅនាទីទី៩០ ស្របពេលដែលក្រុម Rochdale រកបានត្រឹម១គ្រាប់វិញប៉ុណ្ណោះ ជាការស៊ុតរបស់កីឡាករ Stephen Humptrys នៅនាទីទី៣១។
ដូច្នេះហើយ Tottenham បន្តឡើងវគ្គបន្ទាប់នៃ FA Cup ខណៈក្រុម Rochdale ត្រូវជ្រុះចេញ ក្រោមស្នាដៃ Spurs យ៉ងចាស់ដៃ ៦-១ ។
https://www.youtube.com/watch?v=LbFCQl6HdS4
មតិយោបល់