បើទោះមិនទាន់បង្ហើបអោយដឹងថារវាងខ្លួន និងលោក ចាន់ មករា ដែលជាអ្នកជំនួញលក់រថយន្ត និងជាផលិតករផ្នែកស្ពតផង ដែលគេស្គាល់ថាជាគូស្នេហ៍នោះនឹងរៀបការពេលណា ក៏តារាសម្ដែងកញ្ញា ដេនី ក្វាន់ នឹងលេចឡើងឆាប់ៗ ក៏នាងក្នុងពេលដ៏ខ្លី។
នាងកាន់តែធ្វើអោយគេចាប់អារម្មណ៍ខ្លាំងបន្ថែមពីលើដំណឹងរៀបការជាមួយគូស្នេហ៍ គឺបន្ទាប់ពីភាពយន្តរបស់នាងដែលនាងសម្ដែងលើកដំបូងក្រោមចំណងជើងថា«ផ្ទះចិញ្ចឹមខ្មោច»ត្រូវបានអនុញ្ញាតអោយដាក់បញ្ចាំងក្នុងអំឡុងជាប់ពិន័យ និងបន្ទាប់ពីនាងបង្ហោះរូបប៉ុន្មានសន្លឹកៗដែលសូម្បីតែគូសត្រូវរបស់នាងក៏បើកភ្នែកធំមិនធម្មតា។
យ៉ាងហោចណាស់អ្នកលេងហ្វេសប៊ុកច្រើនជាង៥០ភាគរយដែលបានឃើញរូបបង្ហោះប៉ុន្មានសន្លឹករបស់នាងកាលពីថ្ងៃទី២ មីនា មានការភ្ញាក់ផ្អើល ដោយសារតែនាងបង្ហោះទិដ្ឋភាពរាប់លុយរហូតដល់រាប់ម៉ឺន ដើម្បីបង្ហាញពីមុខរបរ និងភាពជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន ក្នុងពេលដែលគេដឹងថានាងគឺជាស្រីស្អាតម្នាក់ ឆ្លាត ហើយថែមទាំងជាអ្នកលក់ផលិតផលថែរក្សាសម្រស់ដ៏ពេញនិយមម្នាក់នៅលើហ្វេសប៊ុក។
អ្វីដែលនាងបង្ហោះចុងក្រោយនេះ គឺស្ដែងយ៉ាងច្បាស់ថានាងជាតារាដែលពោរពេញដោយភាពសកម្មក្នុងមុខជំនួញ ហើយក៏ជាតារាដែលមមាញឹកនឹងការចំណូលខុសពីតារាផ្សេងទៀត ដែលមិនសូវមានការសម្ដែងដូចនាងតាំងពីជាប់បម្រាម ហើយមិនមានមុខរបររឹងមាំផ្ទាល់ខ្លួននោះ។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១ដែលនាងធ្វើអោយអ្នកលេងហ្វេសប៊ុកស្រឡាំងកាំងនោះទេ ដោយសារតែពេលកន្លងមកនាងក៏ធ្លាប់ធ្វើអោយមានការចាប់អារម្មណ៍ពីភាពជោគជ័យរបស់នាងច្រើនលើកមកហើយ ជាពិសេសគឺការសម្ញ៉ែងគ្រឿងមាស និងគ្រឿងអលង្ការជាសាធារណៈជាដើម។ រូបថតប៉ុន្មានសន្លឹកដែលធ្វើអោយអ្នកលេងហ្វេសប៊ុកលាន់មាត់ថា ដេនី ក្វាន់ លេងខ្លាំងមែនទែននោះ គឺដោយសារតែនាងបង្ហាញពីប្រាក់ចំណូលមិនធម្មតាមួយ ដែលនាងអមដោយរូបភាពបង្ហាញថានាងជាមនុស្សដែលជក់សូរនឹងការរកលុយដោយគ្មានពេលឈ្នានីស ឬទ្រឹស្មូចំពោះអ្នកណា ក៏ជារូបភាពអមដោយខ្លឹមសារ ធ្វើអោយអ្នកផ្ចាញ់ផ្ចាល់នាង កកឈាមផងដែរ។ យ៉ាងណាមិញ ការបង្ហោះរបស់នាង ក៏ធ្វើអោយម្នាក់ព្រួយបារម្ភពីសុវត្ថិភាពប្រចាំថ្ងៃរបស់នាងផងដែរ ក្នុងពេលដែលមុននេះបន្តិច បងស្រីរបស់គឺម្ដាយរបស់កុមារីល្អហួស ក៏បានសម្ញ៉ែងគ្រឿងមាសរហូតដល់រាប់សិបតម្លឹង ធ្វើអោយម្នាក់ស្រឡាំងរួចទៅហើយ។
ដេនី ក្វាន់ ធ្លាប់បានប្រកាសថាគ្រួសារនាងជាអ្នកលក់គ្រឿងឈើ នៅខេត្តព្រះវិហារ ហើយគាប់ជួនជានាងក៏មានមុខរបរផ្ទាល់ខ្លួន និងមានអនាគតស្វាមីជាអ្នកលក់រថយន្តដ៏ជោគជ័យម្នាក់ផង ទើបធ្វើអោយប្រាក់ចំណូលរាប់ម៉ឺនដុល្លារគឺនាងអាចរកបានក្នុងមួយថ្ងៃៗបានដោយមិនលំបាក។ ដ្បិតថាមានការរិះគន់ថានាងបង្ហោះអួតអាត ប៉ុន្តែតារាស្រីរូបនេះបញ្ជាក់នៅលើហ្វេសប៊ុកថា នាងគ្រាន់តែចង់បង្ហាញអោយអ្នកមានទម្លាប់មាក់ងាយនាង កុំមើលស្រាលលើមុខរបររបស់នាងប៉ុណ្ណោះ៕
មតិយោបល់