នៅទីបំផុត តារាចម្រៀង និងជាពិធីករលោក ហេង ពិសិដ្ឋ បានអះអាងថា ខ្លួនស្គាល់ជាតិនឹងគេក្នុងជីវិតហើយ បន្ទាប់ពីលោករង់ចាំយ៉ាងអន្ទះសារអស់រយៈពេលយ៉ាងយូរ ហើយមិនឃើញលទ្ធផល។ លោកថានេះជាអ្វីដែលលោកចង់បាន ហើយបើទោះជាផ្លែផ្កានឹងមានបែបណាក៏លោកសប្បាយចិត្តទទួលយក។
លោក ហេង ពិសិដ្ឋ បានអះអាងថា អ្វីដែលលោកលើកឡើងពីរសជាតិថ្មី ដែលលោកបានស្គាល់នោះ គឺសំដៅលើសំណាងបានក្លាយជាឪពុករបស់ក្មេង ដោយសារតែភរិយារបស់លោកទើបតែមានដំណឹងមានទម្ងន់ ក្រោយពីបានរៀបការតាំងពីដើមខែមករា ក្នុងឆ្នាំ២០១៧។ លោកថានេះជាអ្វីដែលលោកព្រួយបារម្ភ ហើយលោក និងភរិយាសប្បាយចិត្តណាស់ ដែលទទួលបានកូនតាមបែបធម្មជាតិ ដោយមិនមិនចាំបាច់ទៅរកជំនួយគ្រូពេទ្យដូចគូស្នេហ៍ខ្លះ។
លោកថាគ្រាន់តែបានដឹងថាភរិយាបាត់រដូវហើយមានទម្ងន់ គឺលោកត្រេកអរចង់ហោះ ក្នុងពេលដែលមិត្តភ័ក្ត្រលោក មិនតិចនាក់ទេ ប្រឈមនឹងរៀងគ្មានកូនក្រោយពេលរៀបការ។ លោកថាកត្តាហត់ខ្លាំង និងសម្ពាធខួរក្បាល គឺជាអ្វីដែលធ្វើអោយលោកមានការបារម្ភពីការមានកូនតាមបំណង ប៉ុន្តែក្រោយទទួលលទ្ធផលផ្លូវការក្រោយការពិនិត្យ គឺច្បាស់ហើយថាភរិយារបស់លោកនឹងក្លាយជាម្ដាយរបស់ក្មេងនៅពេលខាងមុខ ក្នុងពេលដែលលោកប្រកាសថាទោះជាទារកក្នុងផ្ទៃនោះ ប្រុស ឬក៏ស្រី គឺលោកនឹងស្រឡាញ់ទាំងអស់។
លោកហេង ពិសិដ្ឋ ប្រាប់ថាខ្លួនមានបំណងចង់បានកូនតាំងពីរៀបការហើយភ្លាមៗម្លេះ ប៉ុន្តែមកពីមិនមានទើបលោកហីៗ។ យ៉ាងណាមិញ លោកថាបានស្គាល់ជាតិធ្វើជាឪពុករបស់ក្មេងហើយ ក្នុងពេលដែលលោកគឺជាមនុស្សចង់បានក្មេងប្រឡែងលេងបំផុត កុំអោយអផ្សុក។
លោកថាក្រោយមានដំណឹងមានកូន លោកនឹងត្រូវបំពេញតួនាទីចំពោះភរិយាអោយបានច្រើន ដើម្បីមើលថែអ្នកនាង ដោយក្នុងនោះ លោកក៏នឹងអោយភរិយាថ្នមខ្លួន និងមើលថែសុខភាពដើម្បីអោយសុខភាពក្មេងក្នុងផ្ទៃកាន់តែប្រសើរផងដែរ។
គួរបញ្ជាក់ថា ភរិយារបស់លោក គឺជាកូនស្រីមន្ត្រីគយមួយរូប ដែលមានសម្រស់ស្រស់សោភា បើទោះជាអ្នកនាងមិនមែនជាអ្នកសិល្បៈ៕
មតិយោបល់