Rylo គឺជាកូនកាមេរ៉ាថតវីដេអូ 360 ដ៏មានថាមពលមួយ អាចយកទៅប្រើសម្រាប់បំពាក់ជាមួយស្មាតហ្វូនបាន។ ពីមុនក្រុមហ៊ុនបង្កើតវា បានបង្កើតកម្មវិធីសម្រាប់បញ្ជាលើកាមេរ៉ានេះ តែលើ iPhone និងមានតែក្នុង App Store ប៉ុណ្ណោះ។
តែឥឡូវ វានឹងអាចគាំទ្រជាមួយទូរសព្ទពពួក Android ស៊េរីក្រោយៗ ដោយក្រុមហ៊ុនបង្កើតវាបានបើកទទួលការកម្ម៉ង់ទិញកាមេរ៉ាដ៏តូចច្រឡិងនេះ តាមគេហទំព័ររបស់ខ្លួន។
ទោះយ៉ាងណា កម្មវិធីនោះនៅត្រូវការការកែតម្រូវបន្តិចបន្តួចជាមួយប្រភេទរន្ធដោតរបស់ទូរសព្ទពពួក Android ដូចជា micro-USB និង USB-C ដែលខុសពីរបស់ទូរសព្ទ iPhone ដែលជាប្រភេទ Lightning។
គួរបញ្ជាក់ថា កម្មវិធីកាមេរ៉ា ៣៦០ របស់ក្រុមហ៊ុន Rylo ដែលកំពុងដាក់បង្ហោះ លើ App Store គឺមិនត្រឹមតែអាចប្រើសម្រាប់បើកមើលរូបភាព និងវីដេអូប្រភេទរង្វិលជុំ ៣៦០ ដឺក្រេប៉ុណ្ណោះទេ ប៉ុន្តែ វាក៏មានភ្ជាប់ទៅជាមួយមុខងារកែកុន និងកាត់ឱ្យវីដេអូ ៣៦០ ទៅជាវីដេអូធម្មតាផងដែរ។
កិច្ចខំប្រឹងប្រែងនេះ គឺធ្វើឡើងដើម្បីប្រកួតប្រជែងជាមួយមុខងារ OverCapture នៅលើកាមេរ៉ា GoPro ម៉ូឌែល Fusion ហើយវាកំពុងដាក់លក់ក្នុងតម្លៃរាយ ៤៩៩ ដុល្លារ (តម្លៃបរទេស)៕
ប្រភពព័ត៌មានៈ techcrunch
មតិយោបល់