ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាល្បី៥រូប ខ្ទរខ្ទារក្នុងរឿងគ្រឿងញៀន កក្រើកសង្គមសិល្បៈ

ក្នុងពិភពសិល្បៈ គេឃើញតារាដែលបានក្លាយខ្លួនជាអ្នកល្បី៥រូប បានធ្លាក់ក្នុងព័ត៌មានពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈដែលតារាខ្លះក៏ប្រឈមនឹងផ្លូវច្បាប់ផង ហើយតារាខ្លះទៀតក៏បានកែខ្លួន និងមានការទទួលស្គាល់ជាថ្មី។ ព័ត៌មានពីតារាទាំំងនោះ ធ្លាប់ធ្វើអោយរញ្ជួយក្នុងពិភពសិល្បៈ និងមហាជនយ៉ាងខ្លាំង ដោយនៅតែមានស្នាមដិតដាមមកទល់នឹងនឹងពេលនេះ។ តារាទាំងនោះរួមមាន៖

សាន ផានិត៖ លោកត្រូវគេផ្សាយថាបានក្លាយជាញៀនញ៉ាមនឹងគ្រឿងញៀន ក្នុងពេលដែលលោកខូចចិត្ត និងធ្លាក់ខ្លួនបាត់បង់ប្រជាប្រិយភាពមួយប្រាវមុន គឺស្របគ្នាដែលលោកផ្ទុះឡើងនូវព័ត៌មានបែកបាក់ស្នេហ៍ជាបន្តបន្ទាប់ មុនពេលរៀបការ។ បណ្ដាញសារព័ត៌មានជាច្រើនបានផ្សាយថាលោកពាក់ព័ន្ធនឹងបញ្ហានោះ ខណៈដែលលោកពេលនោះ ក៏មានរូបរាងស្គមស្គាំង និងកោរត្រងោលជាប្រចាំផង។ យ៉ាងណាមិញ ក្រោយស្ងប់ព័ត៌មាននោះមួយប្រាវ លោកបានច្រានចោល ស្របគ្នាដែលលោកក៏បានបង្ហាញមុខជាថ្មីជាមួយនឹងដំណឹងរៀបការ ហើយបានក្ដោបក្ដាប់ការងារសិល្បៈវិញផង ដោយក្នុងបេលនេះមានការទទួលស្គាល់ជាថ្មីតាមរយៈការចេញបទចម្រៀង។

អ៊ុ គន្ធា៖ តារារូបនេះ ត្រូវបានសមត្ថកិច្ចចាប់យកទៅសួរចម្លើយនោះផង ប៉ុន្តែក្រោយមកក៏បានដោះលេងវិញ បន្ទាប់ពីអ្នកនាងបានសារភាពថាគ្រាន់តែស្ថិតក្នុងសភាពពាក់ព័ន្ធ។ អ្នកនាងត្រូវគេដឹងថាញៀននឹងគ្រឿងញៀនមួយរយៈមុន រហូតដល់ថ្នាក់ត្រូវយកទៅមណ្ឌលកែបប្រែនោះផង ប៉ុន្តែក្រោយពេលផ្ដាច់បាន ក៏នៅតែផ្ទុះដំណឹងថាអ្នកនាងដើរជាមួយក្មេងៗញៀនថ្នាំ ហើយអស់លុយអស់កាក់ដែលសប្បុរសជនផ្ដល់ជូន។ យ៉ាងណាមិញអ្នកនាងត្រូវបានគេអះអាងថា ឈប់ពាក់ព័ន្ធនឹងបញ្ហានោះទៀតហើយ ដោយអ្នកនាងចង់វិលត្រឡប់មកកាន់អាជីពចម្រៀងជាថ្មីនោះផង ប៉ុន្តែមិនមានការគាំទ្រ។

ប៊ុត សីហា៖ លោកត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងថាសេពគ្រឿងញៀន និងពាក់ព័ន្ធការចែកចាយផង ប៉ុន្តែត្រូវបានលោកប្រកែក។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅក្នុងដំណើរពាក់ព័ន្ធនឹងគ្រឿងញៀន ហើយដោយសារតែមានអន្តរាគមន៍ទើបត្រូវបានដោះលែង ខណៈដែលលោកបានអះអាងថាការចាប់ខ្លួននោះ គឺបណ្ដាលមកពីប៉ូលីសមិនបានដឹងថាលោកជាគិញសម្ងាត់របស់មន្ត្រីគ្រឿងញៀន ដែលគេអោយលោកបន្លំខ្លួនទៅពាក់ព័ន្ធនឹងគ្រឿងញៀន។ លោកត្រូវបានស្ថានទូតអាមេរិកលុបចោលទិដ្ឋាការ ក្នុងពេលដែលលោកត្រូវចេញទៅសម្ដែងនៅទីនោះ ក្នុងអំឡុងខែ៣នេះ។

ថៃ នរៈវិទូរ៖ អតីតហ្វ្រេស៊ីលេខ១ល្បីឈ្មោះរូបនេះ ឈានដល់ការជាប់ពន្ធនាគារនោះផង បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន កាលពីដើមខែមករា ក្នុងឆ្នាំ២០១៧។ យ៉ាងណាមិញ លោកបានបង្ហាញខ្លួនជាថ្មីកាលពីក្នុងពិធីសំណេះសំណាលជាមួយនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៦ មិនា ដោយម្នាក់ៗឃើញថាលោកពិតជាគេចចេញពីស្ថានភាពនោះហើយ ក្រោយរងការអាម៉ាស់ជុំវិញរឿងនោះ។

សួង សុវណ្ណារ៉ា ហៅលោក ណារ៉ា៖ អតីតផលិតករល្បីឈ្មោះប្រចាំប៉ុស្ដិ៍បាយ័ន និងCT8HD រូបនេះ ឈានដល់ការអាដៃសម្លាប់ខ្លួនម្ដងជាពីរដងដោយសារតែមានការអះអាងថាលោកញៀនថ្នាំ ហើយខូចចិត្ត។ លោកបានលេបថ្នាំរហូតដល់រាប់សិបគ្រាប់ ដើម្បីផ្ដាច់ជីវិត តែមិនស្លាប់ក៏ត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសជិតខាង ហើយក៏មានដំណឹងថាបានត្រូវបានសង្គ្រោះ ប៉ុន្តែបែរជាបាត់ដំណឹងឈឹងមកទល់នឹងពេលនេះ។

មតិយោបល់