ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង​មនុស្ស​យន្ត ‘RoboCop’ ចេញ​នៅ​ឆ្នាំ ២០១៤

​តារា​សម្តែង Joel Kinnaman, Gary Oldman, Abbie Cornish, និង Samuel L. Jackson ជា​តារា​សម្តែង​នៅ​ក្នុង​សកម្មភាព​រឿង ‘RoboCop’ កាលពី​ឆ្នាំ ១៩៨៧ និងបង្ហាញខ្លួនសារជាថ្មីសម្រាប់ឆ្នាំ ២០១៤ ។ តាំង​ពី​បាត់​វត្តមាន​លើផ្ទាំ​ក្រណាត់ស តាម​រោងកុន​នានា ប៉ុន្តែ​ពេល​ថ្មីៗ​នេះ​រឿង​នេះ បានបង្ហាញ​វីដេអូ​ផ្សាយ​ជន្ល ឬ​ប្រភេទ​វិដេអូ​ផ្សព្វផ្សាយ ដែល​មាន​រយៈពេល ២ នាទី និង ២០ វិនាទី ជាមួយនឹង​កា​ពាំនាំ​បច្ចេកវិទ្យា​ថ្មី សម្រាប់​ឆ្នាំ​ថ្មី​។​

តារាសម្តែង​ Joel Kinnaman ក្នុង​រឿងបែបបន្ទាប់សម័យ RoboCop ដោយលេងជាតួ Alex Murphy ដែល​ត្រូវបាន​​រស់វិញ បន្ទាប់ពីស្លាប់ ពោល​គឺជាមនុស្ស​យន្តតែម្តង​។​
​រឿង ‘RoboCop’ ជា​ប្រភេទ​រឿង មនុស្ស​យន្ត ដែល​ច្នៃ​ចេញ​ពី​មនុស្ស​ពាក់កណ្តាល និង​គ្រឿងយន្ត​ពាក់កណ្តាល ដែល​ជា​ចំណី​ចក្ខុ​ថ្មី សម្រាប់​អ្នក​និយម​តាមដាន​ខ្សែ​រឿង​បែប​វិទ្យាសាស្ត្រ ។
​បញ្ជាក់​ផង​ដែរ​ថា រឿងនេះ នឹង​វាយលុក​ទីផ្សារ​នៅ​ថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៤ ៕​
robocop7f-1-web
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់