ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបរក្នុងល្បឿនលឿនហើយជ្រុលបុកម៉ូតូXRពីក្រោយពេញទំហឹង រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើមកល់ជាប់ទៅមុខលែងរួចនិងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ទី៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខផែស្ងួតតេងឡាយ តាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកXR ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1CA 1166 ធ្វើដំណើរតាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3B 0094 ធ្វើដំណើរក្នុងល្បឿនលឿនក៏ជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតចម្ងាយប្រហែល៥ទៅ៦ម៉ែត្រហើយរថយន្តបង្កបានបន្តទៅបុកនិងបង្គោលភ្លើងបាក់មួយដើមគល់ជាប់ទៅមុខលែងរួចនិងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បី រង់ចាំដោះស្រាយពេលក្រោយ៕
https://youtu.be/Qwjv0ycbl5c
មតិយោបល់