ព័ត៌មានកីឡា

គ្រូបង្វឹក បឹងកេត និយាយយ៉ាងខ្លីថា “ពួកយើងលេងយកបេះដូងមកលេង”

កាលពីម្សិលមិញ បឹងកេត បានយកឈ្នះលើ ក្រុម Home United ដោយលទ្ធផល ៣ ទល់ ២ នៃពានរង្វាន់AFC Cup 2018 វគ្គជម្រុះក្នុងពូល ប្រចាំពូល F គ្រូបង្វឹកលោក កែវ កុសល់ បាននិយាយថា “ពួកយើងលេងយកបេះដូងមកលេង ទើបទទួលបានលទ្ធផលបែបនេះ”។

នៅក្នុងសន្និសីតសារព័ត៌ក្រោយចប់ការប្រកួតលោក កែវ កុសល់ ដែលជាគ្រូបង្វឹកបឹងកេត បាននិយាយថា៖ «សម្រាប់ថ្ងៃនេះ យើងលេងជាមួយ Home United ដែលជាក្រុមកំពុងឡើងជើងនៅក្នុងពូល វាមិនមែនជាការងាយស្រួលទេ ហើយយើងឃើញថាក្រុមទាំងពីរពិតជាធ្វើបានល្អ នឹងបានប្រឹងប្រែងអស់ពីសមត្ថភាពរៀងៗខ្លួន ក៏ប៉ុន្តែចុងក្រោយថ្ងៃនេះយើងទទួលបានជ័យជម្នះ អច្ចឹងយើងពិតជាសប្បាយចិត្តនឹងជ័យជម្នះនេះ ហើយសម្រាប់ក្រុមទាំងមូលក៏ដូចគ្នា»។គ្រូបង្វឹកវ័យក្មេងរូបនេះ បានបន្តទៀតថា បើនិយាយទាក់ទងជាមួយការប្រកួតនេះ មានន័យថាក្រុមទាំងមូលធ្វើការបានល្អ ជាពិសេសគឺយើងសហការគ្នាល្អ យើងលេងយកបេះដូងមកលេង បានន័យថាលេងអស់ពីចិត្ត ហើយយើងល្អទាំងផ្នែកការពារ ទាំងផ្នែកប្រយុទ្ធ អច្ចឹងធ្វើឲ្យយើងបានទទួលលទ្ធផលល្អ។

សូមបញ្ជា់ថា ក្រុមដំណាងឲ្យកម្ពុជា ទទួលបាន ៣ ពិន្ទុពិតមែន តែមិនទាន់អាចគេចផុតពីដំបន់បាតតារាងឡើយ ដោយគិតត្រឹម ៣ ប្រកួតកន្លងមកនេះ ដោយសារជំនួបមុនមុន បរាជ័យទាំងអស់៕

មតិយោបល់