ក្នុងពិធីសម្ពោធរឿង«ផ្ទះចិញ្ចឹមខ្មោច»កាលពីថ្ងៃទី៧ មីនា គ្មានអ្នកណាមិនក្រឡេកភ្នែកមើលនោះទេ ជាពិសេសក្រុមអ្នកសារព័ត៌មានដោយសារតែតារាសម្ដែងកញ្ញា ដួង ម៉ានិច លែងលែងស៊ិចស៊ីមើលឃើញគល់ដើមទ្រូងនៅលើគោកតែម្ដង ដែលកាន់តែធ្វើឲ្យរូបសម្រស់របស់នាងត្រដែតឡើយ។ យ៉ាងណាមិញ នាងនៅតែមិនមានចេតនាកែកុនដើមទ្រូង ឲ្យសមនឹងភាពស៊ិចស៊ីដែលបានស្ដែងឡើងនោះទេ ដោយសារតែនាងអះអាងថាសម្រស់ដើមទ្រូងរបស់នាងដែលមានពីធម្មជាតិ បើទោះជាមិនអាចប្រដូចនឹងតារាស្រីៗដែលបានកែកុនក៏ពិតមែន ប៉ុន្តែមើលទៅគួរឲ្យក្រឺតក្នាញ់ជាងលើសពីធម្មតា។
មួយឈុតដែលនាងបង្ហាញនៅកណ្ដាលចំណោមតារាសិល្បៈយ៉ាងកុះករនោះ គឺមិនខុសពីពាក់តែអាវធំខាងក្រៅចំហរទ្រូងនោះទេ ដោយសម្រស់ដើមទ្រូងរបស់នាងត្រូវគេឃើញអណ្ដែងឡើងយ៉ាងមូលក្លំ ធ្វើឲ្យបុរសៗឈរសម្លឹងចង់ស្រក់ទឹកមាត់នោះផង។
យ៉ាងណាមិញ កញ្ញា ដួង ម៉ានិច មិនខ្វល់ពីការតាមប្រមាញ់ដោយក្រសែភ្នែកមហាជន និងតារាសិល្បៈនោះទេដោយនាងបានចាត់ទុកថានោះជាភាពទាក់ទាញដែលនាងក្នុងនាមជាតារាសិល្បៈ ត្រូវតែធ្វើឲ្យប្លែកភ្នែកនោះផង។ នាងអះអាងថាខ្លួនមានចេតនាឲ្យសម្រស់ស៊ិចស៊ីរបស់ខ្លួនត្រូវបានលេចឡើងនៅក្នុងពិធី ទើបនាងតែងខ្លួនមួយឈុតនោះឡើយ ដោយមិនខ្វល់ពីការរិះគន់ណាមួយ។ នេះមិនមែនជាការសម្ញ៉ែងឲ្យឃើញនូវភាពស៊ិចស៊ីលើកដំបូងនោះទេ ដោយក្នុងពេលកន្លងមកនាងក៏ធ្លាប់សម្ញ៉ែងដើមទ្រូង និងត្រកៀកក្នុងឈុតហែលទឹក ធ្វើឲ្យម្នាក់ៗសម្លឹងភ្លឹកកន្លងមកផងដែរ ដោយគ្រាន់តែភាពស៊ិចស៊ីចំហរគល់ទ្រូងដែលនាងបានរំលេចពេលនេះ គឺចំកណ្ដាលចំណោមតារាសិល្បៈកុះករ នៅក្នុងពិធីសម្ពោធរឿង ដែលអ្នកណាៗក៏បានឃើញ។ នាងបានទាំងកាច់រាងឲ្យអ្នកសារព័ត៌មានផ្ដិតរូបរបស់ខ្លួនដោយស្មាមញញឹមនោះផង ខណៈដែលម្នាក់ៗសរសើរថា ដ្បិតថាស៊ិចស៊ីមែន ប៉ុន្តែមើលទៅសមភ្នែក ហើយស្រស់ស្អាត មិនដូចតារាស្រីខ្លះស៊ិចស៊ីដល់ថ្នាក់រងការរិះគន់។
ដួង ម៉ានិច និយាយថានាងមិនដែលប្រកាសថាខ្លួនគឺជាតារាស្រគត់ស្រគំនោះទេ ប៉ុន្តែនាងក៏មិនអាចស៊ិចស៊ីឲ្យលើសពីអ្វីដែលមានការទទួលយកនោះដែរ ដោយសារតែនាងក៏មិនចង់បានការរិះគន់ពីការតុងតែងកាយនៅក្នុងពិធីជួបជុំធំៗនោះ។ នាងថាខ្លួនចូលចិត្តតែងខ្លួនទៅតាមបរិបទកម្មវិធី ដោយនាងយល់ថាមួយឈុតចំហរគល់ដើមទ្រូងក្នុងពិធីសម្ពោធរឿង«ផ្ទះចិញ្ចឹមខ្មោច»នោះ មិនមែនជាឈុតហួសហេតុនោះឡើយ៕
មតិយោបល់