ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាហុងកុង Gillian Chung ប្រកាសរកដៃគូស្នេហា​

តារាចម្រៀង និងសម្តែងរបស់ហុងកុង នាង Gillian Chung មានអាយុ ៣៥ឆ្នាំ ដោយមានសម្រស់ស្រស់សោភា ប៉ុន្តែ​នាង​​ត្រូវបានគេមើលឃើញ ជីវិត​ឯកជនរបស់នាង មិនជោគជ័យទាល់តែសោះ ។​

ក្នុងអំឡុងពេលបង្ហាញវត្តមាននាពេលថ្មីៗនេះ តារាសម្តែង Gillian បាននិយាយថា នាង​កំពុងស្វែងរកដៃគូ​ដើម្បីរៀបការ ។​
អ្នកសារព័ត៌មានបានសួរទៅកាន់នាង Gillian ថា តើអ្នកយល់ព្រមទេ បើមាននរណាម្នាក់ និយាយថា​គាត់ស្រឡាញ់នាង ហើយមានបំណងចង់រៀបការ​ជាមួយនាង​?​

ភ្លាមៗនោះនាង​បានឆ្លើយថា មិនចាំបាច់នោះទេ គ្មាននរណា​ចង់រៀបការ​ជាមួយនាងនោះទេ ។​ នាងបានបន្ថែមទៀតថា បុរស​ជាច្រើនបានសន្យា​យ៉ាងដូច្នោះ តែលទ្ធផលចុងក្រោយគឺ គឺពួកគេធ្វើមិនបាន​៕​
hongkong

hongkong-2

មតិយោបល់