ក្រោយពីបានសម្ដែងជាតួអង្គប្រុសស្រឡាញ់ប្រុសក្នុងរឿង «ម៉ាដាមអាប២០១៨» តារាសម្ដែងវ័យក្មេងដែលមានសាច់ដុំធំៗ លោក រុន ណាកូ បានសារភាពថាត្រូវប៉ាន់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាយ៉ាងខ្លាំង ដោយសារតែក្នុងមួយថ្ងៃគឺមានមនុស្សជំពូកនេះច្រើននាក់ចេញមុខតថ្លៃដោយតម្លៃខ្ពស់ៗជាប្រចាំ។ លោកបានហៅសភាពដែលបានទទួលនេះថា គឺជារឿងខ្មៅកខ្វក់ ក្នុងពេលដែលលោកធ្លាប់បានប្រកាសថាលោកសុខចិត្តមិនល្បី និងសុខចិត្តមិនរស់ដោយខ្លួនទីពឹងខ្លួនតែមិនយកភាពល្បី និងលុយកាក់ដែលបានពីការដោះដូរផ្ទុយពីធម្មជាតិបែបនោះឡើយ។
និស្សិតពេទ្យប្រចាំសកលវិទ្យាល័យវេជ្ជសាស្រ្តប្រចាំខេត្តកំពតរូបនេះ និយាយថានៅក្នុងវិស័យសិល្បៈអ្វីក៏លោកហ៊ានសម្ដែងនោះដែរ ទើបលោកសម្រេចចិត្តសម្ដែងជាតួអង្គស្រឡាញ់ភេទដូចគ្នា ដោយមិនញញើតពីការចាប់អារម្មណ៍ដោយការរិះគន់នានា ប៉ុន្តែសម្រាប់ខាងក្រៅឆាកលោកថាខ្លួនមិនអាចធ្វើរឿងមួយនោះបានទេ ទើបលោកសម្ដែងអារម្មណ៍អត់សប្បាយចិត្ត នៅពេលដែលឈុតឆាកដែលលោកសម្ដែងអោបរឹតជាមួយតួប្រុសដូចគ្នាក្នុងរឿង«ម៉ាដាមអាប២០១៨» ត្រូវបានបង្ហាញឡើងក៏មានក្រុមបុរសស្រឡាញ់ភេទដូចគ្នារាប់មិនអស់ រាប់ទាំងតារាសិល្បៈល្បីឈ្មោះផង ឆាតមករញ៉េរញ៉ៃជាមួយលោក។
អ្វីដែលលោកខកចិត្តគឺក្រុមមនុស្សទាំងនោះហ៊ានហៅលោកចេញក្រៅ ដោយស្នើអោយលោកដាក់តម្លៃខ្លួន ដែលលោកយល់ថាលោកស្មោគគ្រោក។ លោកថាអ្នកខ្លះក្រោយពីលោកច្រានចោល ហើយមិនទទួលយកសំណើរទាំងនោះ គឺថែមទាំងយករូបលោកទៅបង្ហោះផ្ដេសផ្ដាស់ និងដើរបរិហារបង្ខូចឈ្មោះលោកនោះផង ទើបលោកកាន់តែអត់សប្បាយចិត្ត ក្រោយពេលកេរ្តិ៍ឈ្មោះនៅក្នុងវិថីសិល្បៈហក់បានបន្តិច។
លោកកាន់តែមានអារម្មណ៍មិនចង់បន្តការងារសិល្បៈនោះផង នៅពេលដែលក្រុមផលិតករខ្លះបានដាក់លក្ខណ្ឌដែលលោកប្ដេជ្ញាមិនទទួលយក ក្នុងពេលដែលលោកប្រកាសថាការងារសិល្បៈបើទំនេរក៏ទទួល បើផ្ដល់កិត្តិយសអោយក៏ចូលរួម តែបើស្ថិតក្នុងសម្ពាធណាមួយ គឺដាច់ខាតមិនធ្វើ។
លោករុន ណាកូន បញ្ជាក់ថាក្រោយកេរ្តិ៍ឈ្មោះហក់ឡើង លោកកាន់តែត្រូវប៉ាន់ក្នុងរឿងគេឆាតតថ្លៃ ដោយក្នុងថ្ងៃខ្លះលោកមិនចង់បើកឆាតក៏មាន ដើម្បីកុំអោយមើលឃើញពីរឿងមាក់ងាយ។ លោកថាគឺជារឿងច្របូកច្របល់ បន្ទាប់ពីមានមនុស្សច្រើនឡើងសុំស្រឡាញ់លោកដោយត្រង់ ក្នុងពេលដែលលោកប្រកាសថាបើទោះជាសភាពបែបនេះត្រូវគេដឹងថាចាប់ផ្ដើមកើតឡើងកាន់តែច្រើន ក៏លោកនៅតែមិនអាចប្រឡូកបានដែរ តែបើអ្នកសុំស្រឡាញ់នោះជាស្រី លោកថារីករាយដៃ១០ ដ្បិតថាវ័យបងលោកបន្តិចក៏មិនអីដែរ៕
មតិយោបល់