
កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១២ ម្សិលមិញ នៅលើគណនីធ្វីតទ័រ របស់ក្រុមតារាចម្រៀង Girls’ Generation បានបង្ហាញរូបពួតដៃគ្នារបស់ ដែលជាការវិលត្រលប់បង្ហាញខ្លួនជូនប្រិយមិត្តរបស់ពួកគេ ។រូបថតខាងលើ ពួកគេបានធ្វីតថា នៅថ្ងៃទី ២១ ខែ ១២ ឆ្នាំ ២០១២ ម៉ោង១០ ព្រឹក អ្នកនឹងបានឃើញការចាប់ដៃ គ្នាឡើងវេទិកាជាថ្មី ក្នុងពេលឆាប់ៗខាងមុខនេះ របស់ក្រុម Girls’ Generation។
ក្រុម Girls’ Generation បានធ្វើការបង្ហាញព័ត៌មានថា ពួកគេនឹងវិលត្រលប់ នៅ ខែ មករា ឆ្នាំ ២០១២ ជាមួយនឹងអាលប៊ុមដែលពេញលក្ខណៈរបស់គេ។ចំណែកនៅថ្ងៃទី ២១ នេះដែរ និងចេញបទ ចម្រៀងរបស់ពួគេមុន មុននឹងធ្វើការបង្ហាញខ្លួន។

នៅពីក្រោមបដិរូបដែលក្រុមតារាចម្រៀងរូបនេះ បានបង្ហាញនោះ ដោយដាក់ឆ្នាំ ២០១៣ និងពេលវេលាមួយទៀត ថ្ងៃទី២១ ខែ ១២ ឆ្នាំ ២០១២ នេះបានធ្វើឲ្យមនុស្សជាច្រើនយល់ច្រឡំ ចំពោះបញ្ហានេះ ដាក់ឆ្នាំ ២០១៣ ហេតុចេញ ថ្ងៃទី ២១ខែ ១២ ឆ្នាំ ២០១២ ម៉ោង ១០ ព្រឹកទៅវិញ។
ចំពោះបញ្ហានេះដែរ ខាងក្រុមហ៊ុន SM Entertainment បានធ្វើការបរិយាយថា មូលហេតុខាងគឺ យើងដាក់ថា ថ្ងៃទី ២១ ខែ ១២ ឆ្នាំ ២០១២ម៉ោង ១០ ព្រឹក គឺដោយសារមូលហេតុ យើងចេញ នូវ បទចម្រៀងដែលមានលក្ខណៈសាកល្បងនៅថ្ងៃនោះ ចំពោះក្រុមតារាចម្រៀងរូបនេះ ។ ម្យ៉ាងវិញទៀត ២០១៣ នោះគឺចង់បង្ហាញថា ក្រុមតារាចម្រៀងរូបនេះនឹងលេចមុខនៅ ឆ្នាំក្រោយតែម្តង៕
មតិយោបល់