ព័ត៌មានសិល្បៈ និងកម្សាន្ត

ភិន សុដាលីស ចេញមុខដៀល ប៉ែន ចំរ៉ុង កប់ៗជាថ្មី

ក្រោយពីលោក ប៉ែន ចំរ៉ុង បានផ្ដល់បទសម្ភាសន៍ឲ្យសារព័ត៌មានថា លោកនឹករលឹកកូនស្រីខ្លាំងណាស់ ហើយចង់ជួបមុខកូនស្រី និងចង់ថ្នាក់ថ្នមកូនស្រីខ្លាំងណាស់ បានធ្វើឲ្យលោក អ៉ិន ប្រកាសទម្លាយជាថ្មីពីទង្វើបស់លោកប៉ែន ចំរ៉ុង ដែលធ្លាប់បានធ្វើលើសាច់ឈាម របស់ខ្លួនតែម្ដង ដែលនាំឲ្យរឿងអាស្រូវរបស់លោក ប៉ែន ចំរ៉ុង កម្រើកឡើងជាថ្មី។ ក្នុងនោះអ្នកនាងភិន សុដាលីស ជាអតីតភរិយា ក៏បានចោទថាអ្វីដែលប៉ែន ចំរ៉ុង បានផ្ដល់សម្ភាសន៍ គឺជាការសម្ដែងដើម្បីឲ្យទាញយកប្រជាប្រិយភាព ឲ្យមហាជនគិតថា លោកគឺជាឪពុកមួយរូបដែលមានការទទួលខុសត្រូវ មិនខុសពីឪពុកទាំងពួងតែប៉ុណ្ណោះ។

អ្នកនាង ភិន សុដាលីស និយាយថា អ្នកនាងមានការអស់សំណើច នៅពេលឮថាលោកប៉ែន ចំរ៉ុង នឹកកូន ចង់ជួបកូន ទាំអអ្នកនាងទម្លាយថា គ្រប់ទង្វើដែលលោកបានធ្វើចំពោះអ្នកនាង ក្នុងពេលពរពោះគឺមិនសមប្រកាសថា គឺជាឪពុករបស់កូននាងទាល់តែសោះ។ អ្នកនាងបានទាំងបង្ហាញ ពីការឈឺចាប់ជាថ្មី ជុំវិញរឿងរ៉ាវដែល លោក ប៉ែន ចំរ៉ុង ធ្លាប់បង្ខំឲ្យអ្នកនាងទម្លាក់កូនចោល និងចោទថា អ្នកនាងមិនដឹងមានកូន ជាមួយអ្នកណាផង ហើយមកទម្លាក់ថា ជាកូនរបស់លោកនោះផង។

អ្នកនាងថាសម្ដីលោកប៉ែន ចំរ៉ុង និយាយថា នឹកកូន និងចង់មើលថែកូន គឺធ្វើឲ្យអ្នកនាងកាន់តែស្អប់លោកប៉ែន ចំរ៉ុង ជាថ្មី ហើយអ្នកនាង ក៏ប្រកាសដោយជំហររឹងមាំថា មិនចង់ឲ្យកូនស្រីរបស់ខ្លួន ពាក់ព័ន្ធនឹងកូនស្រីរបស់អ្នកនាងនោះដែរ ដោយអ្នកនាងបង្ហើបថា កូនស្រីរបស់ខ្លួន ជាក្មេងស្រីគ្មាឪពុក ហើយបើអ្នកនាងទន់ជ្រាយធ្វើតាមការធ្វើទុក្ខបុកម្មេញរបស់លោកប៉ែន ចំរ៉ុង ក្នុងពេលចម្រូងចម្រាស់ គឺក្មេងស្រីនេះ មិនមានរូបរាងនោះទេ។

ស្របគ្នានឹងការទម្លាយជាថ្មីរបស់អ្នកនាង ភិន សុដាលីស ងាកទៅមើលសាររបស់អ៉ិន ជាឪពុករបស់អ្នកនាងវិញ ក៏ក្ដៅណាស់ដែរ ដោយលោកបានបង្ហោះថា «ចៅស្រីសំណប់ចិត្តរបស់តា ពេលនេះចៅមានអាយុ ០១ឆ្នាំ០៥ខែហើយ ចៅមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងជីវិតរបស់តា ចៅជាឱសថអាចព្យាបាលជំងឺមួយរយមុខរបស់តាឲ្យជា នឹងធ្វើឲ្យតាមានសេចក្ដីសុខបំផុតក្នុងជីវិត តាំងពីចៅនៅក្នុងពោះម្ដាយចៅ រហូតដល់ពេលនេះ។ ចុះបើចៅធំដឹងក្ដីឡើងពេល ដែលចៅដឹងថា:

-ឪពុករបស់ចៅជាឃាតករចង់សម្លាប់កូនខ្លួនឯង ដោយឲ្យម្ដាយចៅទម្លាក់កូនចោល តាំងពីចៅអាយុ៣ខែ ក្នុងពោះតើចៅមានអារម្មណ៏យ៉ាងណា ចំពោះឪពុកម្នាក់នេះ?
-ឪពុកចៅធ្វើបាបម្ដាយចៅ ដោយរត់ចោលទាំងចៅនៅក្នុងពោះ៣ខែ តើម្ដាយចៅលំបាកប៉ុណ្ណា?
-ឪពុកចៅដើរនិយាយប្រាប់គេថា ពេលដែលចៅកើតមកនឹងមិនមានរូបកាយគ្រប់លក្ខណ:ទេ ដោយម្ដាយចៅជាមនុស្សមិនគ្រប់ទឹក ឆ្កួតមិនដឹងអី។
-ឪពុកចៅប្ដឹងទៅតុលាការ ដើម្បីលែងម្ដាយចៅ នឹងមិនទទួលស្គាល់ចៅនៅមុខតុលាការពេលចៅអាយុ០៤ខែក្នុងពោះ ម្ដាយចៅខំអង្វរយ៉ាងណា ក៏ឪពុកចៅមិនព្រម ពេលនោះចៅក៏ក្លាយជាទារកកំព្រាឪពុកតាំងពីពេលនោះមក ម្ដាយចៅខំកាត់កេរ៏កាត់ខ្មាស់លះបង់អ្វីៗ គ្រប់បែបយ៉ាង ដើម្បីឪពុកចៅ តែទីបំផុតម្ដាយចៅបានត្រឹមតែទទួលភាពអាម៉ាស់ និងថោកទាបបំផុត នៅនឹងមុខតុលាការនឹងមុខមហាជនរាប់លាននាក់។

ម្ដាយចៅប្រឹងតស៊ូលំបាកទាំងផ្លូវកាយផ្លូវចិត្តមកទល់ពេលនេះ ដើម្បីរូបចៅដោយត្រូវបក្ខពួករបស់ឪពុចៅ ដើរនិយាយបរិហារកេរ្ត៏ខុសពីការពិត តើម្ដាយចៅឈឺចាប់ប៉ុណ្ណា? មានរឿងជាច្រើនទៀត ដែលឪពុកចៅបានធ្វើមកលើម្ដាយចៅ និងរូបចៅផ្ទាល់។
ពេលដែលចៅ បានដឹងទង្វើដ៏ថោកទាបរបស់ឪពុកចៅ តើចៅមានអារម្មណ៏យ៉ាងណាចំពោះឪពុករបស់ចៅ? ពេលនេះ ឪពុកចៅនិយាយថា គេស្រលាញ់ចៅ កូនសំណប់ចិត្តឪពុក ឪពុកនឹកកូនរកអ្វីប្រៀបផ្ទឹមពុំបាន តើចៅយល់ឃើញ នឹងមានអារម្មណ៏យ៉ាងណា? តើអាចទទួលស្គាល់ឪពុកនេះ បានទេ? តាម្នាក់នេះ និងខំមើលចៅឲ្យបានល្អបំផុត»។

ជាមួយការផ្ទុះឡើងនូវចម្រូងចម្រាស់ជាថ្មីនេះ គឺមិនខុសពីធ្វើឲ្យលោកប៉ែន ចំរ៉ុង រងការរិះគន់ម្ដងទៀតនោះទេ បន្ទាប់ពីលោកទើបតែហើបទីផ្សារ និងមានប្រជាប្រិយភាពបានបន្តិច ក្រោយពីមានរឿងចម្រូងចម្រាស់ ជាមួយអ្នកនាងភិន សុដាលីស ហើយធ្វើឲ្យមនុស្សភាគច្រើន ចាត់ទុកថាលោកជាបុរសគ្មានការទទួលខុសត្រូវ៕

មតិយោបល់