ព័ត៌មានសិល្បៈ និងកម្សាន្ត

និស្សិត​ផ្នែក​ទស្សនៈវិជ្ជា​គ្រងម្កុដ​បវរកញ្ញាជប៉ុន​ឆ្នាំ ២០១៤

ជប៉ុន៖ស្រីស្រស់វ័យ ២១ ឆ្នាំ ​ដែលសិក្សា ​មុខវិជ្ជា​ទស្សនៈវិជ្ជា ​និង​អក្សរ​ផ្ទង់ នាង Numata បានគ្រងម្កុជបវរកញ្ញា​ជប៉ុន ក្នុងឆ្នាំ​ ២០១៤ ។​
កាលពីល្ងាចថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៤ ​ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃការប្រឡងបវរកញ្ញាជប៉ុន ​ដែលធ្វើឡើងនៅ ទីក្រុងតូក្យូ ​ដោយចូលរួម​ដោយ បេក្ខនារី ដែលជាតំណាង​ទីក្រុងរបស់ពួកគេ​។​

សម្រាប់លទ្ធផលចុងក្រោយ ត្រូវបានទៅលើ ​​ស្រីស្រស់វ័យ ២១ ឆ្នាំ ជា​អ្នកសិក្សា​មុខវិជ្ជា​ទស្សនៈវិជ្ជា ​និង​អក្សរ​ផ្ទង់ នាង Numata ​ ដោយ​ទទួល​ជ័យលាភីជាបវរកញ្ញា​ជប៉ុន​សម្រាប់ឆ្នាំ ២០១៤ ។​

ស្រីស្រស់វ័យ ២១ ឆ្នាំ រូបនេះបាននិយាយថា ខ្ញុំធ្លាប់បានរស់នៅក្នុងប្រទេសបារាំង ប៉ុន្តែខ្ញុំតែងតែ​ចងចាំ​ ​​ចំពោះអ្វីដែលមាននៅក្នុងប្រទេសកំណើត​ដែនដី ដ៏ល្អ​របស់ជប៉ុន ហើយក្នុងនោះខ្ញុំតែងតែ ផ្សព្វផ្សាយវប្បធម៌ និងការស្លៀកពាក់របស់ជប៉ុន ​ទៅកាន់ពិភពលោកផងដែរ​។​ នាងបានបន្តទៀតថា សម្រាប់ការសិក្សាពីមុននាង​ធ្លាប់បានសិក្សា ​មុខវិជ្ជាទស្សនៈវិជ្ជា និងចំណង់ចំណូលចិត្ត សរសេរអក្សរផ្ទង់ ផងដែរ​ ។ ខ្ញុំពិតជារីករាយខ្លាំងណាស់ ​សម្រាប់ពានរង្វាន់នេះ ​ខណៈដែលបេក្ខនារីមានចំណេះដឹង និងសម្រស់ជាច្រើនទៀត ក៏ចង់បានដូចនាង​ខ្ញុំ​៕​
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/MissJapan6_zps123f3ab0.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/MissJapan3_zpse4d38f33.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/MissJapan5_zps422592f5.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/MissJapan1_zpsdf3f68d2.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/MissJapan4_zps18bff4b2.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/MissJapan2_zps0ba09be4.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/MissJapan7_zps6d4e1a3e.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/MissJapan8_zps7e56ed99.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/MissJapan9_zps9bcb0a3d.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/MissJapan10_zpsbb59660d.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/MissJapan12_zps1cc6fc8a.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/MissJapan13_zps2a6e1123.jpg

មតិយោបល់