ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌី សូនីតា កញ្ឆក់បានតំណែងតួឯក

បើទោះជាមានកេរ្តិ៍ឈ្មោះបោះសំឡេងតែគេឃើញតារាសម្ដែងស្រីកញ្ញា ឌី សូនីតា ដែលត្រូវគេស្គាល់កាន់តែច្រើន បន្ទាប់ពីបានចាប់ដៃស្អិតរមួតជាមួយតារាសម្ដែង លោក ចន អេឡិចហ្សូរ៉ា ទទួលបានតំណែងតួឯកតែម្ដង ដោយភាពយន្តរបស់នាងគ្រាន់តែអានចំណងជើងក៏ប្លែកផងដែរ។

នាងត្រូវបានគេរំពឹងថានឹងលេចធ្លោរក្នុងភាពយន្តថ្មីដែលទើបបានតំណែងយ៉ាងកាលីបនេះផង ខណ:ដែលផលិតកម្មដែលនាងបានសម្ដែងនេះ ក៏ធ្លាប់មានស្នាដៃផលិតភាពយន្តល្អៗជាយូរមកហើយ រាប់ទាំងការទទួលបានពានក្នុងព្រឹត្តិការណ៍ធំៗផង។

ភាពយន្តដែលឌី សូនីតា ទទួលបានតំណែងតួឯកនេះ មានចំណងជើងថា«កំពូលអ្នកថតសែលហ្វី» ដោយនាងត្រូវគេឲ្យសម្ដែងជាតួក្រម៉ិចក្រម៉ើម និងជាស្រីស្អាតយ៉ាងកាលីបក្នុងរឿងផងដែរ ខណ:ដែលនេះគឺជាភាពយន្តខ្នាតធំលើកដំបូងដែលនាងបានសម្ដែងតួឯក ចាប់តាំងពីនាងបានសម្ដែងក្នុងរឿងកម្រិតអន្តរជាតិក្នុងរឿងរបស់អ្នកនាងអែនជេលីណា។ ភាពយន្តមួយនេះទើបតែបានដាក់បង្ហោះTrailer បានប៉ុន្មានថ្ងៃប៉ុណ្ណោះ តែឃើញមានការចែកចាយ និងចូល ទស្សនាs ច្រើនគួរសមនៅលើបណ្ដាញយូធូប ក្នុងពេលដែលអ្នកនាងបានឃើញពីការសម្ដែងរបស់នាងក្នុងឈុតឆាកខ្លី ក៏ទាក់ទាញនឹងប្លង់ដែលបានបង្ហាញពីការសម្ដែងរបស់នាង។ ឌី សូនីតា បង្ហាញការរំពឹងយ៉ាងខ្លាំងថារឿង«កំពូលអ្នកសែលហ្វី»ដែលនឹងអាចបញ្ចាំងនៅថ្ងៃទី២៩ មីនា នឹងទទួលបានការចាប់អារម្មណ៍ ដោយសារតែនាងក៏មានជាតារាមួយរូបដែលមានហ្វេនច្រើននៅលើហ្វេសប៊ុក ដែលរង់ចាំគាំទ្រស្នាដៃរបស់នាងផងដែរ។

យ៉ាងណាក៏ដោយគេមិនទាន់ដឹងថាក្ដីរំពឹងរបស់នាងនឹងមានកម្រិតណានោះទេ ថ្វីដ្បិតថាTrailer ភាបយន្តដែលបានចេញបង្ហោះឃើញមានគេចូលទស្សនាច្រើនគួរឲ្យកត់សម្គាល់។

យោងតាមភាពយន្តនេះ ក្រៅពីសម្ដែងដោយកញ្ញា ឌី សូនីតា ក៏មានវត្តមានពិធីករ លោកខាត់ សម្បត្តិកិត្យា លោកសុខ រ៉ាស៊ី និងតារាល្បីឈ្មោះជាច្រើនរូបទៀតផងដែរ ដោយភាពកំប្លុកកំប្លែងគឺស្ទើរតែមានគ្រប់ឈុតនៅក្នុងរឿងនេះ។ ចង់ដឹងថាភាពយន្តរបស់ឌី សូនីតា ប្លែកភ្នែកកម្រិតសូមទស្សនាវីដេអូ Trailer ៖

មតិយោបល់