ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង រ៉ាឌី លាត​ត្រដាងសារ ខូចចិត្តរឿងស្នេហា!

ក្រោយពីមានកេរ្តិ៍ឈ្មោះក្នុងនាមជាអ្នកចម្រៀងម្នាក់ តារាចម្រៀងកញ្ញា រ៉ាឌី មិនដែលប្រកាសអោយដឹងថានាងមានម្ចាស់ចិត្តហើយ ឬមានស្នេហានោះទេ អ៉ីចឹងហើយទើបម្នាក់ៗភ្ញាក់ផ្អើលនៅពេលដែលស្រីស្អាតរូបនេះ បង្ហោះសារយ៉ាងវែងអន្លាយ ដែលហាក់ដូចជានាងចង់ផ្ដាំផ្ញើទៅដល់បុរសម្នាក់ ដែលទំនងជាអ្នកតាមស្រឡាញ់នាង ហើយមានសម្ពាធគ្រួសារ និងវណ្ណៈស្ថិតនៅក្រោយ។

សាររបស់នាងត្រូវគេឃើញមានការលើកទឹកចិត្តពីអ្នកគាំទ្រកុំអោយនាងអស់សង្ឃឹមនឹងស្នេហាហ្នឹងនោះផង ខណៈដែលការឆ្លើយតបរបស់នាងក៏បញ្ជាក់ថានោះជាសារដែលនិយាយពីរឿងរបស់ខ្លួន ដែលមិនមែនជាការលើកឡើងពីអ្នកដទៃ។

កញ្ញា រ៉ាឌី បានសរសេរនៅលើហ្វេសប៊ុកថា«មានទេមនុស្សប្រុសដែលស្រឡាញ់មនុស្សស្រីស្មោះដោយមិនគិតពីវណ្ណៈ ….? ហើយអាចកាន់ដៃនាងដល់ថ្ងៃអនាគត…!!! បើទោះបីជាគេស្រឡាញ់យើង សួរថាតើគ្រួសារគេនឹងពេញចិត្តយើងទេពេលដែលដឹងថាយើងត្រឹមជាមនុស្សស្រីដែលតូចទាបម្នាក់…គ្មានសម្ភារៈនិយម គ្មានត្រកូលអភិជន គ្មានឈ្មោះបោះសំឡេងត្រឹមជាមនុស្សស្រីសាមញ្ញៗធម្មតា…ពិបាករកណាស់គឺពិតជាពិបាកស្វែងរកមនុស្សដែលមានទាំងការស្រឡាញ់នឹងក្ដីអាណិតមកលើយើង ប្រហែលមានត្រឹមមនុស្សដែលគ្រាន់តែចូលមកលេងសើចក្នុងជីវិតយើងបន្ទាប់មកក៏យកលេសថាគ្រួសារគេមិនពេញចិត្តតែប៉ុណ្ណោះ… គួរតែអាណិតនាងព្រោះនាងមិនអាចជ្រើសរើសកន្លែងដែលនាងចាប់កំណើតបានទេ តែហេតុអ្វីមិនផ្ដល់ឱកាសអោយនាងបានបញ្ចេញសម្ថភាពថានាងពិតជាអាចធ្វើបានដូចគេដូចឯង នាងអាចល្អអាចស្រឡាញ់អ្នកស្មោះជាងមនុស្សស្រីមួយចំនួនដែលជាកូនអ្នកមានក៏ថាបាន នាងអាចជាមនុស្សដែលធ្វើគ្រប់យ៉ាងបានដើម្បីគ្រួសារអ្នកព្រោះតែនាងធ្លាប់ឆ្លងកាត់អ្វីដែលហៅថាការពិបាក នឹងភាពតស៊ូ ខុសពីមនុស្សស្រីផ្សេងៗដែលធ្លាប់តែស្រណុកស្រួលមិនអាចធ្វើបានដូចនាងឡើយ …!!! ស្រឡាញ់នាងសង្ឃឹមថាអ្នកអាចទទួលយកអ្វីដែលនាងមាន ស្រឡាញ់បេះដូងនាងអោយបានច្រើនជាងសំបកក្រៅដែលនាងមាន សូមផ្ដល់ទាំងក្ដីស្រលាញ់ នឹងក្ដីអាណិតអោយនាងណា ……💜»។

មកទល់ពេលនេះ កញ្ញារ៉ាឌី មិនទាន់បកស្រាយអោយដឹងថាការបង្ហោះរបស់នាង គឺជាការសំដៅចំពោះបុរសម្នាក់ដែលទាក់ទងនាងដូចអ្វីដែលមានការយល់ឃើញនោះទេ ខណៈដែលនាងមិនទាន់ចេញមុខបកស្រាយនៅឡើយ។

យ៉ាងណាមិញផ្អែកតាមសារនេះ បញ្ជាក់ថានាងពិតជាមានស្នេហា ដោយមិនមែនជានារីទំនេរបេះដូងនោះទេ ជាពិសេសបន្ទាប់ពីនាងស្រាប់តែបង្ហោះអោយដឹងពីរឿងរ៉ាវស្នេហា ដែលគេកំពុងរង់ចាំការទម្លាយថាបុរសដែលនាងសំដៅលើតើជាជំពូកអ្នកមានឋានៈកម្រិតណានោះ៕

មតិយោបល់