ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង ពន្លះគ្នាពេញទំហឹង របួសធ្ងន់ស្រាលដេកស្អាតរាងខ្លួន!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០១៨ នៅផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ២-៣ ភូមិព្រៃឈើទាលលើ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ដំបូងឡើយគេឃើញ ម់ូតូសង់ ០១៤ ពាក់ស្លាកលេខ តាកែវ 1G-3137 ជិះឌុបគ្នា២នាក់ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏បុកជាមួយម៉ូតូសង់០១៤ មួយគ្រឿងទៀត ពាក់ស្លាកលេខ តាកែវ 1J-2580 ពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្តង៕

មតិយោបល់