ព័ត៌មានសិល្បៈ និងកម្សាន្ត

MAMAMOO ធ្វើឱ្យកក្រើកពិភពតន្ត្រី កូរ៉េ ជាមួយបទចម្រៀង “Sudden Attack”

(កូរ៉េ)៖ ប្រភពព័ត៌មាន allkpop បានចុះផ្សាយ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ ឱ្យដឹងថា ចម្រៀងមួយបទ ក្រោមចំណងជើងថា “Sudden Attack” របស់ក្រុមចម្រៀង MAMAMOO កំពុងមានឥទ្ធិពលបំផុត ក្នុងវិស័យសិល្បៈយុវវ័យនៃប្រទេសកូរ៉េ។

MAMAMOO ដែលត្រូវបានគេស្គាល់ថា ជាក្រុមតារាចម្រៀងស្រីវ័យក្មេងសាច់សខ្ចី និងមានសមាជិកក្រុម ចំនួន ៤នាក់ សុទ្ធសឹងស្រស់ស្អាតសិចស៊ី គួរឱ្យទាក់ទាញបេះដូងកំលោះៗបំផុត។ ពួកនាង គឺមិនត្រឹមអំណោយទាន តែផ្នែកសម្ផស្សប៉ុណ្ណោះទេ ប៉ុន្តែផ្នែកទឹកដមសំនៀង និងក្បាច់រាំ ក៏ប្រដំប្រសងគ្នាទាំងព្រមតែម្តង ពិសេស ចម្រៀង “Sudden Attack” គឺអាចនិយាងបានថា អស្ចារ្យខ្លាំងណាស់។ គួរបញ្ជាក់ថា សមាជិកក្រុមនេះ រួមមាន Whee In, Solar, Hwa Sa និងនាង Moon Byul កំពុងទទួលបានប្រជាប្រិយភាពក្រាស់ក្រែលពី ហ្វេន (fan) ដែលជាប្រិយមិត្តរបស់ពួកនាង ឈរលើតួលេខកើនឡើងលឿន យ៉ាងគំហុក ក្នុងឱកាសបុណ្យគ្រឹស្តម៉ាស កាលឆ្នាំទៅមិញ ផងដែរ៕

ស្វែងយល់បន្ថែមទៀត ជាមួយវីដេអូឃ្លីបនៃអឹមវី (MV) របស់ពួកនាង ដូចបង្ហាញខាងក្រោម ៖

mamamoo-d8yohx2

មតិយោបល់