ព័ត៌មានជាតិ

ផ្ទះក្បឿង១ខ្នងត្រូវអគ្គិភ័យ លេបត្របាក់ទាំងស្រុង ខណៈម្ចាស់ផ្ទះ កំពុងដាំបាយ

(ត្បូងឃ្មុំ​)៖​ លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​​១ខ្នង​ ដែល​សាងសង់​ឡើង​អំពី​ឈើ​ប្រក់ក្បឿង​ ទំហំ​៧គុណ​១៥ម៉ែត្រ​ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​ គ្រា​ដែល​ម្ចាស់​ផ្ទះ​បាន​ប្រើប្រាស់​ចង្ក្រាន​ហ្គាស​ដាំ​បាយ​ ហើយ​ត្រូវ​ផ្ទុះ​កំប៉ុង​ហ្គាស​ ។ ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១២និង​២៥នាទី​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​១២​ មេសា​ ២០១៦​ ស្ថិត​នៅ​ក្នុង​ភូមិ​តាបាវ​បំពេញ​ទេស​ ឃុំ​រកា​រពប្រាំ​ ស្រុក​-ខេត្ត​ត្បូងឃ្មុំ​ ។ 
មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យដឹងថា​ ម្ចាស់ផ្ទះ​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​ខាង​លើ​មាន​ឈ្មោះ​ធេន​ ឡុងហ៊ត់​ ភេទ​ប្រុស​ អាយុ​៦៥ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​សុខ​ អេង​ អាយុ​៥៨ឆ្នាំ​ រស់នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​ 

ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​រួម​មាន​ ៖

លុយ​ខ្មែរ​៥០ម៉ឺន​រៀល​ ប្រាក់​ដុល្លារ​៣០០ដុល្លារ​ មាស​៥ជី​ ស្រូវ​១៥បេ​ ម៉ាស៊ីន​បូម​ទឹក​១គ្រឿង​ ផ្លង់​ដី​ចំនួន​៤ផ្លង់​ និង​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​មួយ​ចំនួន​ទៀត​ ។ 

ទោះបីជា​យ៉ាង​ណា​ករណី​អគ្គិភ័យ​នេះ​ មិន​មាន​មនុស្ស​រងរបួស​ ឬ​ក៏​ស្លាប់​បាត់បង់​ជីវិត​ឡើយ​ ៕

   
    
    
    
 

មតិយោបល់