ព័ត៌មានសិល្បៈ និងកម្សាន្ត

Wow! អាល់ប៊ុមទោលរបស់ Joy សមាជិក Red Velvet ឡើងដល់កំពូលតារាង iTunes វ៉ាដាច់ចម្រៀងរបស់តារាល្បីមកពីប្រទេសផ្សេងៗ

 

(កូរ៉េ)៖ អាល់ប៊ុមច្រៀងទោលថ្មីរបស់ Joy សមាជិក Red Velvet ចំណងជើងថា «Hello» បាននឹងកំពុងតែទទួលការចាប់អារម្មណ៍ពីទស្សនិកជនជុំវិញពិភពលោក។

អាល់ប៊ុមទោល «Hello» គ្រោងបញ្ចេញជាផ្លូវការនៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ ប៉ុន្តែចំណងជើងបទចម្រៀងក្នុងអាល់ប៊ុមនេះ ដែលមានឈ្មោះថា «Hello» ដូចនឹងឈ្មោះអាល់ប៊ុម គឺបានបញ្ចេញនៅថ្ងៃទី៣១ ខែឧសភាថ្មីៗនេះ ខណ:ពេលនេះបានហក់ឡើងដល់កំពូលតារាងទាំងលើ Genie និង Bugs។

បន្ថែមពីនេះ អាល់ប៊ុមរបស់ Joy បានឡើងដល់កំពូលតារាង ក្នុងចំណោមអាល់ប៊ុមរបស់តារាចម្រៀងផ្សេងទៀតមកពីប្រទេស២៦ផ្សេងទៀតរួមនាន ប្រេស៉ីល, អាហ្សង់ទីន, ប៉េរូ, បូលីវី, ហ្វាំងឡង់, ទួរគី, រ៉ូម៉ានី, ប៊ុលហ្គារី, អេហ្ស៉ីប, កាតា, សិង្ហបុរី, កូឡុំប៊ី, ហ្វីលីពីន, ប្រ៊ុយណេ, ថៃ, ហុងកុង, វៀតណាម, ម៉ុងហ្គោលី, តៃវ៉ាន់ និងប្រទេសផ្សេងៗទៀត៕

ប្រភព៖ Soompi

មតិយោបល់