ចិនៈ យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចារកម្មចិន បានហោះហើរនៅជុំវិញកោះតៃវ៉ាន់ ដោយកងកម្លាំងអាកាសក្រុងតៃប៉ិ កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់ក្រុងប៉េកាំងថា កំពុងព្យាយាមជំរុញភាពតានតឹង ក្នុងតំបន់ជាមួយនឹងសមយុទ្ធយោធារបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨។
រដ្ឋាភិបាលក្រុងប៉េកាំងនៅតែអះអាងថា កោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ គឺគ្រាន់តែជាផ្នែកមួយ នៃទឹកដីរបស់ខ្លួនប៉ុណ្ណោះ ហេតុដូច្នោះចិនក៏មិនដែរបោះបង់ការទាមទារ ឬបដិសេធក្នុងការប្រើកម្លាំងយោធា ដើម្បីបង្រួបបង្រួមកោះនេះ ឲ្យមកស្ថិតក្រោមការគ្រប់គ្រោងរបស់ខ្លួនវិញទ្បើយ។
អ្នកនាំពាក្យកងទ័ពជើងអាកាសចិន លោក Shen Jinke បានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួផ្លូវការថា យន្តហោះទម្លាក់គ្រាប់បែក H-6K យន្តហោះចម្បាំង Su-30 យន្តហោះ J-11 និងយន្តហោះឈ្លបយកការណ៍ បានចូលរួមនៅក្នុងការយាមល្បាតនៅកោះតៃវ៉ាន់ផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ លោក Ma Xiaoguang បាននិយាយថា សមយុទ្ធនេះ គឺជាការព្រមានប្រឆាំងរាល់អ្នក ដែលចង់ជំរុញឲ្យមានឯករាជ្យភាពនៅតៃវ៉ាន់៕
មតិយោបល់