(ភ្នំពេញ)៖ ថ្មីៗនេះ អតីតពិធីការិនី គឹម លីហ្សា បានឡាយវីដេអូ បកស្រាយតាមរយៈTik Tok ដើម្បីឆ្លើយតបទៅអ្នករិះគន់នាងថា ហាងម្ជូររបស់នាងលក់ជូនតែអភិជន។ ភ្លាមៗនោះមិនបង្អង់យូរ លីហ្សា បានបញ្ជាក់ថា នាងមិនដែលតាំងខ្លួនជាអភិជនទេ ហើយហាងម្ជូរបស់នាងក៏នាងមិនដែលតាំងខ្លួនថាជាហាងម្ជូរប្រេនៗ ហាយសូអីដែរ ហើយនាងបើកហាងលក់នេះគឺទទួលទាំងអស់ទាំងភ្ញៀវតូច ទាំងភ្ញៀងធំ រឺភ្ញៀវលំដាប់ណាក៏ដោយ គឺនាងទទួលស្វាគមន៍ទាំងអស់។
អតីតពិធីការិនីរូបនេះបានបន្ថែមទៀតថា មានអ្នកមកទិញម្ជូរ២០០០រៀលទៅ៣០០០រៀលក៏ក្រុមការងារនាងលក់ឲ្យដែរ មិនចាំបាច់អ្នកមកទិញជាអ្នកមានឡូយឆាយ ទាល់តែមានលុយច្រើនទើបទិញបាននោះទេ ហើយមួយរយៈកន្លងមកនេះដោយសារមានបញ្ហាកូវិដ១៩ ធ្វើឲ្យគ្រប់ប្រភេទនៃម្ជូរមានការឡើងថ្លៃ ហើយនាងក៏មិនលក់ឡើងថ្លៃនោះដែរ។
រម្លឹកផងដែរថា អតីតពិធីការិនី គឹម លីហ្សា បើទោះបីជាឃ្លាតឆ្ងាយពីសិល្បៈយ៉ាងណាក្តីក៏នាងនៅតែមានអ្នកគាំទ្រដែរ ក្រោយនាងបានជោគជ័យនិងកាក់កបយ៉ាងខ្លាំងជាមួយរបររកសុីថ្មីគឺបើកជាហាងលក់ម្ជូរដែលមានឈ្មោះថា «គឹម លីហ្សា ម្ជូរក្រឡុកឆ្ងាញ់ៗ» ដោយមានការគាំទ្រយ៉ាងខ្លាំង រហូតនាងបានបើកជាច្រើនសាខាបន្ថែមទៀត៕
មតិយោបល់