ព័ត៌មានសិល្បៈ និងកម្សាន្ត

សាន សុម៉ាលី និង ជា ស្រួច កាន់តែបាចទឹកដាក់គ្នា មកទល់ម៉ោងនេះ

តារាសម្ដែង កញ្ញា សាន សុម៉ាលី និង អតីតកីឡាករល្បីឈ្មោះ លោក ជា ស្រួច កាន់តែសាចទឹកដាក់គ្នាខ្លាំងឡើង បន្ទាប់ពីប្អូនប្រុសរបស់នាងមានរបួសបាក់ភ្លៅ ហើយត្រូវបាននាងចោទបណ្ដាលមកពីលោក ជា ស្រួច តែភាគីខាងប្រុសបដិសេធ និងថានោះជាសម្ដីបង្ខូចឈ្មោះ។ ជាមួយនឹងការសាចទឹកដាក់គ្នាជាសាធារណៈនេះ នៅមិនទានដឹងថានឹងចប់ពេលណា ឬមានលទ្ធផលបែបណានោះទេ ក្នុងពេលដែលភាគីម្ខាងៗក៏ប្រឹងយកត្រូវរៀងខ្លួន។

តារាសម្ដែង កញ្ញា សាន សុម៉ាលី បានបង្ហោះសារតាមហ្វេសប៊ុកថា«បងស្រួចអាចនិយាយម្តងទៀត ខ្ញុំមិនបានអង្គុយផឹកជាមួយបងសូម្បីតែមួយដង ម្នាក់នៅស្រុក ម្នាក់នៅភ្នំពេញ ហេតុអី្វបានបងនិយាយថាខ្ញុំស្រវឹង។ បងបង្ហោះថាបងមិនដឹងរឿងហ្នឹងចុះពេលប្អូនខ្ញុំមានបញ្ហា បងនិយាយថា បងមិនដឹង តែគាត់បានទៅជាមួយបងតែ៣នាក់ ហើយខ្ញុំមិនបានហៅមកលេងទេ តែបងសុំលេខប៉ាខ្ញុំ ហើយក៏ឲ្យ ដោយសារតែការរាប់អាន និងទុកចិត្តបង ហើយហេតុអ្វីក៏បងដឹងថាប្អូនខ្ញុំមានបញ្ហា ហេតុអ្វីក៏បានទុកប្អូនឲ្យប្អូនឈឺតែម្នាក់ឯង ហើយបងបបួលទៅដើរលេង៣នាក់ ស្រាប់តែគាត់មកវិញតែ២នាក់ ហ្នឹងពាក្យសម្តីថារាប់អានគ្នា៣០ឆ្នាំ។

បងប្អូនជួយគិតមើល បើបងស្រួចរាប់អានគ្រួសារ៣០ឆ្នាំ ហេតុអ្វីបងសុខចិត្តឲ្យក្មួយដេកងាប់តែម្នាក់ឯង ហើយនិយាយថា ដើររកពេញហ្នឹង តែម្នាក់មិត្តភក្តិថាឃើញតែបងស្រួចឆ្លើយថាដើររក ។ ខ្ញុំមិនសង្ស័យមានន័យចម្លែក បើពេលប៉ារកឃើញហើយគាត់ទាំងភ័យតក់ស្លុត ហេតុអ្វីគាត់ឆ្លើយថាប្រញាប់ទៅការគេ ហើយប៉ាបានប្រាប់គាត់ថាឲ្យយកក្មួយទៅពេទ្យផង ហើយទាំងមិនយកខោអាវ ដែលបោកអ៊ុត ហើយទៅឡើងលឿន ហ្នឹងហើយដែលហៅថា ការរាប់អាន និយាយចេញពីមាត់បង បើបងជាមនុស្សល្អមែន ខ្ញុំសង្ឃឹមថាបងនឹងចេញមុខមកបកស្រាយនៅមុខផ្លូវច្បាប់!»។

ដោយឡែក លោក ជា ស្រួច បានផុសបង្ហោះថា«ថ្ងៃនេះខ្ញុំបាទសុំបកស្រាយពីបទពាក់ព័ន្ធជាមួយសាន សុម៉ាលី ដំបូងឪពុកសាន សុម៉ាលី ហៅខ្ញុំទៅលេងអូរស្មាច់ថ្ងៃចុងក្រោយចូលឆ្នាំហើយ ។ ការរាប់អានរវាងខ្ញុំជាមួយសាន សុម៉ាលី ជាង៣០ឆ្នាំហើយតាំងពីឪពុកម្តាយខ្ញុំនៅរស់រហូតដល់គាត់ស្លាប់មិនសមមកនិយាយរឿងមិនពិតសូម្បីតែថាទៅជាមួយខ្ញុំ តាមពិតខ្ញុំទៅតែម្នាក់ឯងគត់ហើយពេលប្អូនគ្រោះថ្នាក់ចរាចរណ៍និយាយថាគេវាយបាក់ជើងបាក់ដៃ ហើយពេលកើតរឿងថាតេខ្ញុំមិនចូល តាមពិតនិយាយគ្នាសោះ ហើយចង់សួរថា និយាយមិនពិតប្រាប់សារព័ត៌មានបែបនេះបានន័យថាចង់ចោទខ្ញុំមែនទេ ? សូមផ្តាំថា!កុំយកភាសាស្រវឹងមកនិយាយបំផ្លាញកិត្តិយសខ្ញុំប្រយ័ត្នបកវិញកុំថាប្អូនចិត្តអាក្រក់ ព្រោះស្រុកយើងមានច្បាប់ណាបង»។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថាបញ្ហាគ្រោះថ្នាក់ដែលបានកើតឡើងចំពោះប្អូនប្រុសនាង តើនាងយ៉ាងណាទេ ដោយសារតែករណីនេះ មានការបញ្ជាក់ថាជារឿងគ្រោះថ្នាក់ តែប្រភពជិតស្និទ្ធិថានោះជាហេតុបាញ់ភ្លៅ ដែលភាពជាក់ស្ដែង នៅមិនទាន់មានការបញ្ជាក់ឲ្យច្បាស់ពីគ្រួសារសាមីខ្លួន៕

មតិយោបល់