កូរ៉េៈ ទាក់ទងនឹងការថតរូបនៅទស្សនាវដ្តី International bnt នាង Park Bo Ram បានចែករំលែកពីបទពិសោធន៍ ថតរូបផ្ទាល់ខ្លួនរបស់នាងថា នៅក្នុងបទចម្រៀងថ្មីនេះ ដែលបានថតនៅក្នុងទស្សនាវដ្តី ស្ដាប់វាទៅដូចជាធ្វើឲ្យបេះដូងលោតកន្ត្រាក់ ប៉ុន្តែវាក៏ជាការបង្ហាញនូវអារម្មណ៍ភ័យខ្លាចរបស់នារីម្នាក់ ដែលរូបនាងទើបតែចាប់ផ្ដើមការស្រលាញ់ផងដែរ។
ក្នុងនោះនាងក៏បានបញ្ជាក់បន្ថែមដែរថា ក្នុងបទចម្រៀងដែលបានថតឲ្យទស្សនាវដ្តី International bnt វាមិនមែនជាបង្ហាញពីបទពិសោធផ្ទាល់ខ្លួន ដែលនាងធ្លាប់ឆ្លងកាត់ក្នុងជីវិតពិតនោះទេ ប៉ុន្ដែគ្រាន់តែជាការបង្ហាញពីអារម្មណ៍ ឬបទពិសោធន៍ ដែលរូបនាងធ្លាប់ទទួលបានពីការស្ដាប់បទចម្រៀងប៉ុប និងបុរាណជាច្រើន ដែលបង្កើតឲ្យនាងអាចដាក់អារម្មណ៍ថតក្នុងបទចម្រៀងថ្មីមួយនេះបានយ៉ាងល្អ៕
មតិយោបល់