ព័ត៌មានសិល្បៈ និងកម្សាន្ត

សំណាងហួស រ៉ា វិរៈ បានថើបញក់ញីស្ទើរគ្មានសល់ លើរាងកាយស្រីស្អាត

មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីឈុតថើបញក់ញីយ៉ាងស្រើបស្រាលរបស់តារាសម្ដែង លោក រ៉ា វិរ: និងតារាសម្ដែងស្រីម្នាក់ត្រូវបានបែកធ្លាយ ខណ:ដែលឈុតទាំងនោះត្រូវបានគេអះអាងថា ដ្បិតថាឈុតឆាកក្នុងរឿង ប៉ុន្តែក៏ជាសំណាងរបស់បុរស សង្ហាររូបនេះផងដែរ ដែលបានតារាស្រីសាច់សខ្ចីយកមកបបោសអង្អែល ដែលសូម្បីតែអ្នកឃើញក៏ច្រណែនសំណាងរបស់លោកជំនួសនោះ។ នេះមិនមែនជាឈុតឆាកទី១ ដែលតារាសម្ដែងសម្បូររោមទ្រូងរូបនេះបានប្រទះនោះទេ ដោយគ្រាន់តែឈុតឆាកស្អិតរមួតពេលនេះខុសប្លែកជាងមុខ ដោយសារតែតួស្រីគឺជាតារាកំពុងឡើងកូដ មានសម្រស់ផូរផង់ ហើយក៏ត្រូវបានលោកទម្លាយថា មិនមែនមានតែឈុតរោលរាលមួយឆាកនេះសម្រាប់ជំនួបប៉ះគ្នាជាមួយដៃគូស្រស់សោភានោះ គឺមានឈុតអោបថើបរោលរាលច្រើនប្លង់ច្រើនបរិយាកាសទៀត ដែលសូម្បីតែលោកក៏មានអារម្មណ៍ស្រាវខ្លួនដល់ប្លង់ម្ដងៗគឺថតមិនចង់កើត។

លោក រ៉ា វិរ: និយាយថា ឈុតឆាកដែលបានត្រដែតឡើងជាសាធារណ:នោះ គឺប្លង់លោក និងតួស្រីកញ្ញា ផប់ រចនា រំលេចឈុតស្រើបស្រាលជាមួយគ្នា ក្នុងរឿង«រនាថឯក» ដែលលោក និងនាង គឺជាគូស្នេហ៍មួយគូផងដែរ ក្នុងរឿងបន្ទាប់ពីតួអង្គឯកប្រុសស្រី។

លោកថាមួយឆាកដែលបានស្ដែងឡើង កុំថាឡើយតែលោកដែលជាអ្នកសម្ដែងមានអារម្មណ៍ក្ដៅខ្លួន សូម្បីតែអ្នកថត និងក្រុមការងារក៏ពិបាកទប់អារម្មណ៍ផងដែរ ដោយសារតែក្នុងឈុតនោះ បានតម្រូវឲ្យលោកថើបផ្អឹប និងញក់ញីស្ទើរសព្វសាច់របស់តួស្រី ស្របគ្នាដែលកញ្ញា ផប់ រចនា ក៏ស្រស់ស្អាតខ្លាំង ឃើញហើយចង់គ្រឺតនោះផង។

លោកថាមួយរឿង«រនាថឯក»ដែលគ្រោងនឹងដាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ៥នោះ លោក និងដៃគូស្នេហាគឺជាតួឯកកាច និងចិត្តអាក្រក់ អ៉ីចឹងហើយទើបប្លង់ស្នេហាមិនមែនរោលរាលតែមួយប្លង់នោះទេគឺមានច្រើនប្លង់ផ្សេងទៀត ដោយលោកបញ្ជាក់ថា ទម្រាំថតចប់គឺធ្វើឲ្យលោក និងតួអង្គស្រីចង់អៀនគ្នា។ យ៉ាងណាមិញ លោកថាសម្រាប់ការងារសិល្ប: ទោះជាមានការតម្រូវបែបណាក៏លោកប្រឹងសម្ដែងនោះដែរ ដោយមុនពេលថតប្លង់ស្រើបស្រាលដែលបានស្ដែងឡើងម្ដងៗ លោកបានទាំងប្រាប់តួស្រីកុំឲ្យមានអារម្មណ៍គិតថាលោកកេងចំណេញ និងឲ្យចាត់ទុកថានោះគឺជាការសម្ដែង ដើម្បីឲ្យឆាប់ត្រូវជាមុន។

លោក រ៉ា វិរ: បានបញ្ជាក់ពីប្រទេសសិង្ហបុរី ក្នុងដំណើរដើរកម្សាន្តជាលក្ខណ:ឯកជនថ្ងៃបុណ្យជាតិក្នុងប្រទេសថា តាំងពីឡើងកូដក្នុងការសម្ដែងភាពយន្ត លោកមានភាពយន្តធំៗជាច្រើនបានផ្ដល់ឱកាសឲ្យលោកបានសម្ដែងជាតួធំ ក្នុងពេលតមម្លៃខ្លួននៃការសម្ដែងក៏មានកម្រិតខ្ពស់ពីមួយរឿងទៅមួយរឿង ដែលសឹងតែធ្វើឲ្យលោកមិនមានពេលសម្រាក។

ជាក់ស្ដែងក្នុងរឿង«រនាថឯក»ដែលលោកបានសម្ដែងជាតួកាច និងមានឈុតស្រើបស្រាលរាប់មិនអស់ជាមួយតារាស្រីកញ្ញា ផប់ រចនា នេះ គឺជារឿងមួយដែលលោកយល់ថានឹងធ្វើឲ្យលោកកាន់តែលេចធ្លោរ ជាពិសេសក្នុងពេលដែលឈុតឆាកក្នុងរឿងនេះទើបតែបានទម្លាយចេញ ក៏មានការចាប់អារម្មនណ៍ទៅហើយ៕

មតិយោបល់