ព័ត៌មានអន្តរជាតិ

បាក់ស្ពានអាកាសនៅឥណ្ឌា សម្លាប់មនុស្ស ១៨ នាក់ ខណៈជាច្រើននាក់ទៀត កំពុងព្រួយបារម្ភថាជាប់ក្រោមគំនរបាក់បែក

ឥណ្ឌាៈ យ៉ាងហោចណាស់មនុស្ស ១៨ នាក់ បានស្លាប់បាត់បង់ជីវិត និងជាច្រើនទៀតអ្នកទៀត កំពុងមានការព្រួយបារម្ភថា បានជាប់ក្រោមគំនរកម្ទេចកម្ទី បន្ទាប់ពីស្ពានអាកាសមួយ បានបាក់រលំកាលពីថ្ងៃអង្គារ នៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ២០១៨។

មនុស្ស ៦ នាក់ ត្រូវបានគេទាញចេញពីគំនរបាក់បែក និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ស្ពានអាកាសនេះ បានដួលរលំនៅតំបន់ Cantonment ក្នុងស្រុក Varanasi ចម្ងាយប្រហែល ៣០៦ គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ទីក្រុង Lucknow របស់រដ្ឋ Uttar Pradesh ។

ក្រុមមន្រ្តីរដ្ឋាភិបាលក្នុងតំបន់ បាននិយាយថា ចំនួនអ្នកស្លាប់ អាចនឹងមានការកើនឡើង ខណៈមកទល់ពេលនេះ ប្រតិបត្តិការជួយសង្គ្រោះ នៅតែបន្តរុករកនៅក្រោមគំនរបាក់បែក។

ប្រភពពីសាក្សីឃើញឃើញហេតុការណ៍ ដោយផ្ទាល់ភ្នែក បានឲ្យដឹងថា ជនរងគ្រោះទាំងនោះ គឺជាកម្មករ និងអ្នកឈរមើល ព្រមទាំងមួយចំនួនទៀតជាអ្នកថ្មើរជើងផងដែរ៕

មតិយោបល់