អ្នកប្រដាល់វ័យក្មេង លន បញ្ញា បានលើកឡើងបន្ទាប់ពីយកឈ្នះលើ សង គង់ ទទួលបានកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ TV5 BOXING KNOCK OUT SERIES (K-Cement) ក៏ព្រោះតែអ្នកស្រុករបស់ខ្លួនមកគាំទ្រដល់សង្វៀនផ្ទាល់ ទើបមានទឹកចិត្តប្រកួតខ្លាំង។
កីឡាករដែលមកពីភូមិ ក្រយ៉ាប ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានអគុណខ្លាំងចំពោះអ្នកស្រុករបស់ខ្លួនដែលបានចំណាយពេលវេលាមកទស្សនាផ្ទាល់ នាសង្វៀន TV5 ហើយនឹងព្យាយាមយកពានឲ្យបាន នៅវគ្គផ្តាច់ព្រ័ត្រ។ លន បញ្ញា នឹងត្រូវជួបជាមួយកីឡាករ ធន មករា ដែលបានយកឈ្នះអ្នកលេងកណ្តាប់ដៃ យុគ យក្សផ្លែ កាលពីថ្ងៃសៅរ៍កន្លងទៅ ដូចគ្នា។
ឆ្លងកាត់ការប្រកួតជម្រុះកីឡាករចំនួន ៣២ នាក់ ដែលបានចូលរួមដូចលើកមុនដែរ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ហើយអ្នកចាញ់ត្រូវធ្លាក់ចេញពីការប្រកួតតែម្តង នឹងអ្នកឈ្នះឡើងទៅវគ្គបន្ត រហូតពេលនេះ លន បញ្ញា នឹងត្រូវជួបជាមួយកីឡាករ ធន មករា នាវគ្គផ្តាច់ព្រ័ត្រ រង់ចាំមើលថាអ្នកណាជាម្ចាស់ទឹក ៤ ពាន់ដុល្លាអាមេរិក រួមជាមួយពានផងនោះ។
លន បញ្ញា (ខៀវ)
មតិយោបល់