ព័ត៌មានសិល្បៈ និងកម្សាន្ត

តាន់ គឹមសួរ អែនឌី និងគង់ ចំរ៉ុង ផ្ទុះសង្គ្រាមដាក់គ្នា

នៅមិនទាន់ដឹងថាជម្លោះរបស់អ្នកទាំង៣ផ្ទុះឡើងពីភាគីខាងណាបង្កឡើងមុននោះទេ ប៉ុន្តែយោងតាមការបង្ហោះដោយមិនបញ្ចេញឈ្មោះ តែបានសំដៅចំៗដាក់គ្នា គឺលោក តាន់ គឹមសួរ ដែលគេស្គាល់ថាជាអ្នកផលិតវីដេអូធ្វើអោយមហាជនយល់ច្រឡំ និងឈានដល់ការជេរប្រមាថតារាសម្ដែងគ្រប់ប្លង់មុនការបកស្រាយហើយអះអាងថាជាវីដេអូអប់រំ និងតារា២រូប គឺតារាសម្ដែងលោកគង់ ចំរ៉ុង និងតារាចម្រៀងលោក អែនឌី កំពុងផ្ទុះជម្លោះដាក់គ្នាមិនធម្មតា។ ម្នាក់ៗសុទ្ធតែបានទាញយកចំណុចអាក្រក់ជះដាក់លើគ្នា ដែលធ្វើអោយសង្គមសិល្បៈដែលមានការរិះគន់ជាច្រើនមកហើយ ថាសម្បូរបញ្ហាមិនចេះចប់នោះ មានការចាប់អារម្មណ៍លើចំណុចអវិជ្ជមានជាថ្មី។

សង្គ្រាមពាក្យសម្ដីដែលផ្ទុះឡើងនេះ ត្រូវបានភាគីម្ខាងៗប្រកាសថា មិនព្រមបញ្ចប់ដោយងាយៗផង ដោយភាគីម្ខាងប្រកាសថាចង់ឃើញក្រសួងវប្បធម៌នឹងធ្វើយ៉ាងមិច ទៅលើលោក អែនឌី និងលោក គង់ ចំរ៉ុង ហើយភាគីខាងលោកអែនឌី ឯណោះវិញ ក៏ប្រកាសថានឹងតតាំងអោយដល់ទីបំផុត។ បើទោះជាលោកអែនឌី មិនបានចេញសារណាមួយ ផ្ទុះកំហឹងដូចគ្នានឹងលោក គង់ ចំរ៉ុង ដែលជាក្រុមសម្ព័ន្ធមិត្ត ប៉ុន្តែនៅក្នុងComment ឆ្លើយតបនឹងការបង្ហោះរបស់គង់ ចំរ៉ុង គឺលោកប្រតិកម្មតបតខ្លាំងៗ។

លោកតាន់ គឹមសួរ បានសរសេរបង្ហោះ អមដោយអត្ថបទពីលោក អែនឌី ថា«ពួកអស់លោកនេះ ប្រហែលមិនដឹងទេថារាល់ថ្ងៃនេះ បទល្មើសរំលោភមានការកើនឡើងជាហូរហែរ ទើបបានចូលចិត្តណាស់អាបង្ហាញរូបភាពស្រើបស្រាលបែបនេះ បើជ្រុលតែចឹងថតរឿងអាសអាភាសតែម្ដងទៅ»។ ភ្លាមៗបន្ទាប់ពីលោកគង់ ចំរ៉ុង ជាអ្នកថតMV របស់លោក អែនឌី បង្ហោះតបត លោកក៏បានបង្ហោះសារដ៏ខ្លីមួយទៀតថា«ខ្ញុំមិនដែលរើសអើងចំពោះបងប្អូនភេទទីបីណាម្នាក់ទេ តែខ្ញុំសូមប្រកាសធ្វើសង្គ្រៀមជាមួយអាខ្ទើយម្នាក់ដែលកំពុងកាន់ជើងសង្សាវាដែលកំពុងតែព្យាយាមបំផ្លាញសង្គមមួយនេះដោយថតMVស្រើបស្រាលដែលជាការទាក់ទាញអោយមានបទល្មើសរំលោភហើយ។ ស្អែកជួបគ្នា។ ចាំមើលខាងក្រសួងនឹងមានវិធានការអីអត់។ មកដល់ពេលយើងចុះធ្វើការទៀតហើយ @ អាចារ្យធំ នគររាជ»។

ងាកទៅមើលសាររបស់ក្រុមលោក អែនឌី ឯណោះវិញ រឹតតែមានខ្លឹមសារមិនខុសពីការប្រកាសសង្គ្រាមជាមួយគ្នា។ លោក គង់ ចំរ៉ុង ដែលគេស្គាល់ថាជាដៃគូបេះមិនបាច់របស់លោក អែនឌី សរសេរថា«អាសត្វខ្ទើយលាមក (អាខ្ទើយលាក់មុខ) ដែលជាសត្វឆ្កែលួចខាំគេហើយវាធ្វើដូចគេខាំវា (អាសំរ៉ាម) បើហែងល្អជា ហែងមករិះគន់ជាន់ពន្លិចគេធ្វើអី? ការងារអីហែងមែន? ហែងជាប្រធានសមាគមសិល្បះមែន? អាខ្ទើយហែងបើបានជួបអញវិញសមតែ១ដៃកណ្តាលមុខអីហ! ចុះត្រង់ការងារហែងដែលដើរបំពុលមនុស្ស (ពិតឬមិនពិតនោះ) សួរថាអញវាជ្រិញឬទេ? អញជ្រិញ!!! ព្រោះឃើញថាបំពុលសង្គម… ហែងបង្កើតកម្មវិធីឆ្កួតលីលាចឹងបើបងប្អូនតារាដែលចូលរួមថតនោះមានរឿងកើតឡើងមែនទែន អាណាជឿ???? ដើម្បីបំប៉ោងកម្មវិធីរបស់ហែងអោយគេមើល (តែមនុស្សអញមិនខ្វល់រឿងគេទេ អាណាគេធ្វើអីក៏ធ្វើទៅ កុំអោយមកប៉ះក្បាលពួកអញ) តែចំឡែកអីតែអាសំរ៉ាមឯង១នឹងមករមាស់អីរឿងអញ??? (មនុស្សមិនដែលជ្រលក់រកគ្នាសូម្បីតែ១ម៉ាត់) គិតទៅអាខ្ទើយសំរ៉ាម១នេះរស់នៅច្រណែននិន្ទា, អង្គុយទើស, ក្តៅក្រហាយតែរឿងគេទេ១ថ្ងៃៗ… គេធ្វើការក្នុងវិស័យសិល្បះនេះជិត២០ឆ្នាំហើយ មិនមែនដូចក្បាល (អាខ្ទើយលាក់មុខ) ឯងនោះទេ… មិនដឹងលេចក្បាលមកពីណាចេញមកខាំគេទាំងទទឹងទិសបែបនេះ ឃើញតែរូបភាពទាំងមិនដឹងថាការងាររបស់គេចេញមករូបភាពបែបណាផង!!! បើគេធ្វើរឿងហួសហេតុអត់ខួរដូចអាខ្ទើយលាក់មុខឯង មិនមែនគេឈរជើងលើវិស័យសិល្បះជិត២០ឆ្នាំនោះទេ…. ហែងកុំមានមាត់ដើរតែព្រូស ធ្វើអោយចេញផង អញទល់ភ្នែកចាំមើល! មនុស្សដូចហែងកើតមកចង្រៃសង្គមជាតិខ្លាំងណាស់ (អាខ្ទើយលាក់មុខ)…. វាមិនដែលការថតMV Sexyបន្តិចបន្តួច បង្រៀនអោយមនុស្សចេះចុយគ្នានោះទេ!!! អាខ្ទើយហែងក្តៅក្រហាយដោយសារកម្មវិធីភ្លើៗដែលហែងធ្វើនឹងវាអត់មានមនុស្សចូលមើលដូចមុន??? ម៉េចអាខ្ទើយហែងចង់ប្តូរកម្មវិធីរបស់ហែងថតVideo Sex វិញ? អាខ្ទើយសំគិះនេះចង់ផលិតវិដេអូSexខ្លួនឯង ទៅដើរទំលាក់កំហុសអោយគេ មិនយល់???? សម្បត្តិជាឆ្កែលួចខាំដូចហែងទាល់តែសំពងក្បាលអោយបែកបានរាងចាល! ហែងចង់តោងកាលីបគេល្បីមែនបានជាហែងខំខ្លាំងម៉េះ អាខ្ទើយលាក់មុខ?…. បើហែងចូល៧០ទើសខ្លាំងណាស់ ម៉េចមិនទៅទើសMV របស់តារាផ្សេងៗទៀតផងទៅគេថតច្រើនគ្នាតើ! (មកទើសអីតែការងាររបស់ពួកអញ?) ឬក៏មិនសុខ៧០ អាខ្ទើយលាក់មុខឯងអាចទៅជួលប្រុសៗមកថតសិចជាមួយក៏បាន (ធានាថាកម្មវិធីហែងនឹងល្បីលឿនម៉ង)… អាខ្ទើយហែងគ្រាន់តែជា (ចៃសិល្បះ) ទេ កុំលើកខ្លួនឯងស្មើរមេឃពេកអាសំគីស, អាសំរ៉ាម…. អញបំបាស់ក្តរងចាំអាខ្ទើយឈាមថោកឯង ធ្វើអីអញចេញអត់??????? បញ្ជាក់ *ករណីចាប់រំលោភវាមានកត្តាច្រើនយ៉ាងណាស់មិនមែនត្រឹមតែMV មួយនឹងទេ* មិនទាន់ដឹងថាគេថតរូបភាពក្នុងMV បែបណាផង យកខួរក្បាលមកវិនិច្ឆ័យគិតតែខ្លួនឯង (អស្ចារ ម៉េះហែងនឹងអាខ្ទើយលាក់មុខ???) ហែងគង់តែមានថ្ងៃឡានកិនដាច់ក្បាលទេ (ហើយគ្មានអ្នកណាជួយព្រោះគេគិតថាធ្វើលេងដូចកម្មវិធីដែលអាខ្ទើយឯងបង្កើតនោះអី)!!!🤣»។ ជាមួយគ្នានោះ អ្នកលេងហ្វេសប៊ុកច្រើននាក់ ក៏បានចែកចាយជំលោះនេះ នឹងបានបញ្ចេញមតិធ្វើអោយជម្លោះនេះផ្ទុះកាន់តែខ្លាំង៕

មតិយោបល់