Post News Media ព័ត៌មានកីឡា ថា Bale ទៅជម្...

ថា Bale ទៅជម្រើសជាតិមិនបានទៅ ចំណែក Benzema វិញ ចប់និយាយតែម្តង

ខ្សែប្រយុទ្ធរបស់ក្រុមអធិរាជស Real Madrid កីឡាករ Karim Benzema ត្រូវអង្គុយមើលការប្រកួត World Cup នៅផ្ទះហើយ ក្រោយពីកីឡាកររូបនេះ មិនមានឈ្មោះសម្រាប់ការកោះហៅ ឲ្យទៅលេងនៅប្រទេសរុស្ស៊ីឡើយ។

Karim Benzema ពិតជាខកបំណងយ៉ាងខ្លាំង ដែលរូបគេមិនត្រូវបាន​ក្រុម​ជម្រើសជាតិបារាំង កោះហៅឲ្យទៅចូលរួមក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី​ឡើយ។ ជាការពិតណាស់ ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid រូបនេះ មិនត្រឹមតែ​មិនជាប់ឈ្មោះ ក្នុងចំណោមកីឡាករ ២៣នាក់ដែលត្រូវធ្វើដំណើរទៅរុស្ស៊ីឡើយ សូម្បីតែកីឡាករបម្រុង ១១នាក់នោះ ក៍ Karim Benzema មិនជាប់ក្នុងនោះ​ដែរ។ Benzema ចាប់តាំងពីមានរឿងអាស្រូវ ទាក់ទងនឹងការគម្រាមបង្ហោះរូប រួចមក កីឡាកររូបនេះ មិនត្រូវបានក្រុមជម្រើសជាតិបារាំង កោះហៅឲ្យលេងក្នុងក្រុម​ជម្រើសជាតិឡើយ។ មិនត្រឹមតែ ព្រឹត្តិការណ៍ World Cup នេះទេ សូម្បីតែ ការប្រកួត Euro កន្លងមកនេះ ដែលបារាំងធ្វើជាម្ចាស់ផ្ទះ ក៍មិនមានវត្តមានរប់ Karim Benzema ក្នុងក្រុមជម្រើសជាតិឡើយ។

ដូច្នេះហើយ កខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមអធិរាជស Real Madrid កីឡាករ Karim Benzema បានខកបំណងជាលើកទី២ហើយ ក្រោយពីក្រុមជម្រើសជាតិ​បារាំង មិនផ្តល់ឱកាសឲ្យជួយក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីឆ្នាំនេះ។