Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត កែន ឧត្តមវាសន...

កែន ឧត្តមវាសនា ឡើងកូដកប់ហ្មងក្នុងកម្មវិធីសំណើច

ក្នុងប៉ុន្មានថ្ងៃនេះ កម្មវិធីសំណើច«សើចម្មង»របស់ទូរទស្សន៍ថោន រឿង«បុរសខ្លាំង»ត្រូវគេឃើញមានការបង្ហោះ និងចែកចាយយ៉ាងចាស់ដៃនៅលើហ្វេសប៊ុក ដោយសារតែវីដេអូសំណើចនោះ មើលហើយចង់សើច និងប្លែកអារម្មណ៍។ អ៊ីចឹងហើយ ទើបតារាសម្ដែង លោក កែន ឧត្តមវាសនា ដែលជាតួអង្គសំខាន់ លេចធ្លោរជាងគេតាមរយ:សាច់រឿងនេះ។

នេះជាស្នាដៃថ្មីដែលលោក កែន ឧត្តមវាសនា ហៅឌីជេ កង្កែប បានរំលេចនៅក្នុងភាពយន្តបែបកំប្លែង បន្ទាប់ពីលោកត្រូវបានគេស្គាល់រួចមកហើយ តាមរយ:វីដេអូកំប្លែងក្នុងកម្មវិធី«ដូច្នឹងផង»។ លោកកាន់តែមានការទទួលស្គាល់ថែមទៀត បន្ទាប់ពីបានលេចមុខក្នុងសកម្មភាពសង្គមច្រើនឡើងនាពេលចុងក្រោយ ជាមួយនឹងតារាល្បីជាពិសេសក្នុងក្រុម«គ្រួសារតារាកម្ពុជា»។ នៅក្នុងភាពយន្តលោកក៏មានស្នាដៃច្រើនដែរ ជាពិសេសឈុតឆាកបែបកំប្លែង ដោយលោកមានការងារថតស្ទើរតែរកពេលគ្រប់គ្រងមុខជំនួញបើកហាងតែគុជរបស់ខ្លួនលែងឃើញ។ អ្វីដែលគួរកោតសរសើរគឺលោកបានក្លាយជាសម្ដែងផ្នែកកំប្លែង ដែលមានទីផ្សារ និងបានឡើងកូដក្នុងអាជីពសម្ដែងខ្លាំងឡើងក្រោយពីប្រឡូកសិល្ប:។ ជាក់ស្ដែងតាមរយ:ឈុតកំប្លែងរឿង«បុរសខ្លាំង»ក្នុងកម្មវិធី«សើចម្មង»គ្មានអ្នកណាមិនស្គាល់នោះទេ ថាលោកគឺជាតួអង្គដែលមានសមត្ថភាពមិនធម្មតា ជាពិសេសគឺស្ទីលកំប្លែងស្ងួត ដែលពិបាកឲ្យតារាមួយចំនួនត្រាប់តាម។
លោក កែន វាសនា បញ្ជាក់ថាចាប់តាំងពីលោកហក់ចាប់អារម្មណ៍សម្ដែងកំប្លែង ទីផ្សាររបស់លោកលោតឡើងយ៉ាងខ្លាំង ដោយគ្រាន់តែកម្មវិធីរបស់ថោន និងសាច់រឿងដែលផលិតដោយទូរទស្សន៍ថោន កុងត្រាយកលោកស្ទើរមិនមានពេលសម្រាកទៅហើយ ទើបធ្វើឲ្យលោកមិនមានពេលវេលាទទួលសម្ដែងឲ្យផលិតកម្មដទៃ ដែលនាំឲ្យក្រុមផលិតករមួយចំនួនអន់ចិត្ត។ លោកថាសប្បាយចិត្តដែលការសម្ដែងរបស់ខ្លួន ត្រូវបានទទួលស្គាល់ ហើយអ្វីដែលលោកកាន់តែសប្បាយចិត្តខ្លាំងទៀត គឺពេលបានសម្ដែងក្នុងរឿង«បុរសខ្លាំង» ហើយមានអ្នកគាំទ្រស្គាល់ច្រើន។

លោកថានៅមានស្នាដៃដែលលោកសម្ងំសម្ដែង ហើយពោរពេញដោយស្ទីលកំប្លុកកំប្លែងខ្លាំងជាងភាពយន្តដែលបានចែកចាយនោះទៅទៀត ដោយលោករំពឹងថាក្រោយពីស្នាដៃនោះចេញបង្ហាញនឹងកាន់តែធ្វើឲ្យលោកលេចធ្លោរ។
ចង់ដឹងស្នាដៃដែលលោកសម្ដែងល្អមើលយ៉ាង សូមអញ្ជើញទស្សនា៖