ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ ខេនឌី ហែករឿងអាស្រូវក្រុមហ៊ុនសន្ដិសុខ CSN នៅសៀមរាប

ក្រោយពីប្រកាសថា ពិតជាមានផ្ទុះជម្លោះ ជាមួយក្រុមហ៊ុនសន្ដិសុខធំមួយ នៅខេត្តសៀមរាប អ្នកនាង ពេជ្រ ខេនឌី មិនបានបញ្ចេញឈ្មោះក្រុមហ៊ុននោះឲ្យដឹងជាសាធារណៈនោះទេ ប៉ុន្តែនៅប៉ុន្មាននាទីមុននេះ នាងបានទម្លាយឈ្មោះក្រុមហ៊ុនសន្ដិសុខ ដែលមានបញ្ហាជាមួយនាង ដោយការបង្ហោះរបស់នាង ត្រូវបានគេចាប់អារម្មណ៍ភ្លាម ដោយសារតែក្រុមហ៊ុន CSN ដែលនាងទម្លាយឈ្មោះ ត្រូវគេស្គាល់ជាក្រុមហ៊ុនសន្ដិសុខធំមួយ ប្រចាំនៅខេត្តសៀមរាប។ បន្ថែមពីលើនោះ អ្នកនាងក៏បានទម្លាយឲ្យដឹងពីមូលហេតុយ៉ាងលម្អិត ដែលនាំឲ្យជម្លោះត្រូវបានផ្ទុះឡើងនោះផង។

ការបង្ហោះរបស់ អ្នកនាង ពេជ្រ ខេនឌី ត្រូវបានធ្វើឡើងបន្ទាប់ពីចម្រូងចម្រាស់រវាងអ្នកនាង និងក្រុមហ៊ុនសន្ដិសុខ ដែលនាងប្រកាសជាសាធារណៈពីឈ្មោះខាងលើ នៅមិនទាន់បានដោះស្រាយ។ អ្នកនាងបានបង្ហោះសារយ៉ាងវែងអន្លាយ ពន្យល់ពីដើមចម និងដំណោះស្រាយយដែលខំសម្របសម្រួល ហើយបណ្ដាលបញ្ហាទាំងនោះ មិនមានលទ្ធផល ទើបការបង្ហោះត្រូវបានលេចឡើង។ អ្វីដែលនាងប្រកាសថា មិនអាចទទួលយកបានគឺការប្រមាថ និងមាក់ងាយ ពីសំណាក់តំណាងក្រុមហ៊ុន ដែលបានប្រើពាក្យមិនសមរម្យជាមួយនាង ដែលត្រូវបាននាងចោទថា គឺជាការមិនទទួលខុសត្រូវ ក្រោយមានភាពចម្រូងចម្រាស់។

នាងថាខ្លួនមិនប្ដឹងគឺជារឿងល្អហើយ ប៉ុន្តែអ្វីដែលអ្នកនាងហួសចិត្ត គឺតំណាងរបស់ក្រុមហ៊ុនសន្ដិសុខមួយនោះ មិនត្រឹមតែមិនរកដំណោះស្រាយ ដើម្បីបញ្ចប់បញ្ហា បែរជាជេរប្រមាថអ្នកនាង និងចង់ប្ដឹងផ្ដល់ចំពោះអ្នកនាងផង ដែលអ្នកនាងប្រកាសថា ស្វាគមន៍សម្រាប់បណ្ដឹងទៅកាន់តុលាការ ដោយអ្នកនាងត្រៀមកំដរដល់ទីបំផុត។
អ្នកនាងថាអ្នកនាងឆ្អែតចិត្តកាន់តែខ្លាំង ដែលយកឥវ៉ាន់សំខាន់ៗ ចេញពីភោជនីយដ្ឋានរបស់អ្នកនាងទៅតម្កល់ទុក ប៉ុន្តែពេលស្នើឲ្យយកមកវិញ បែរជានិយាយថាឥវ៉ាន់ទាំងនោះ គឺជាទំនិញអេតចាយ។ អ្នកនាងថាដៃគូភាគហ៊ុនរបស់ខ្លួន ជាអ្នករាប់រងបង់ថ្លៃសន្ដិសុខរាល់ខែ ដូច្នេះបើខកខានទទួលលុយកម្រៃ២ខែ ហេតុអ្វីមិនព្យាយាមទាក់ទងមកនាង ទាំងខាងសន្ដិសុខនោះក៏ស្គាល់នាងដែរ ប៉ុន្តែបែរជាព្យាយាមប្រមូលយកឥវ៉ាន់ក្នុងហាងរបស់នាង ហើយបែរជាបោះសម្ដីសុទ្ធតែទំនិញទាំងនេះ ជាទំនិញអេតចាយ។

ខាងក្រោមនេះ ជាសារបង្ហោះរបស់អ្នកនាងពេជ្រ ខេនឌី ទៅកាន់ក្រុមហ៊ុនសន្ដិសុខ CSN៖

មតិយោបល់