ព័ត៌មានសិល្បៈ និងកម្សាន្ត

ទម្លាយការពិត រឿងឈុតរបស់ Spider Man ចេញពីសត្វបង្កួយ

បរទេស: យោងតាមគេហទំព័រ Tv Pool ចុះផ្សាយនៅថ្ងៃ​ទី២​៥​ ខែកញ្ញា ឆ្នាំ២០១៦ បានពោលថា ពិតជាដូចមែនទែន ជួបសត្វបង្កួយដែលមានព័ណ៌សម្បុរដូច Spider Man​ ​បេះបិទ ។ តើដឹងឬទេថា Spider Man ដែលជាកំពូលវិរ:បុរសស្រលាញ់តែភាពយុត្តិធម៌ ចាំជួយសង្រ្គោះមនុស្សក្នុងពិភពលោកនេះ មានការច្នៃប្រឌិតសម្លៀកបំពាក់ចេញមកពីណា?

Jannifer Gold ជាសាស្រ្តាចារ្យជីវវិទ្យា និងភូមិវិទ្យា ដែលបានចូលនិវត្តន៍ហើយនេះ បានធ្វើដំណើរកំសាន្ដទៅកាន់ប្រទេស កេនយ៉ា ។ ខណ:នោះ លោកបានជួបប្រភេទសត្វបង្កួយជាច្រើនដែលមានលក្ខណ:ខុសប្លែកៗពីគ្នា ។ ពិតជាចម្លែក​អ្វីម្លេះ​ ​លោ​​ក​បា​ន​ស​ង្កេ​ត​ឃើញ​ស​ត្វ​ប​ង្កួ​យ​មួ​យ​ក្បា​ល​ ​មា​ន​ដៃ​​ ជើ​ង​​ ​កន្ទុយ មានសម្បុរពណ៌ខៀវ រីឯដងខ្លួននិងក្បាលរបស់វាមានពណ៌ក្រហមព្រឿង។

គួរបញ្ចាក់ដែលថា សត្វបង្កួយចម្លែកមានរូបរាងដូច Spider Man នៅក្នុងកុនបេះដាក់ ក្នុងដំណើរកំសាន្ដមួយរបស់ លោក Jannifer Gold បានផ្តិតយករូបភាពសត្វបង្កួយចម្លែកនេះជាច្រើនសន្លឹក ដែលលោកបានស្រាយចម្ងល់ នូវការពិតរបស់អ្នកច្នៃម៉ូតសំលៀកបំពាក់់ Spider Man ​គឺយកគំរូចេញពីសត្វបង្កួយចម្លែកនេះសោះ៕

spider-man

spider
អេបិល

មតិយោបល់