បាត់ដំបងៈ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បង្ក្រាបករណី រំលោភសេពសន្ថវៈ។
ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ិន វិត ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពរំលោភសេពសន្ថវៈ ជាមួយឈ្មោះ វ.ស.ន ភេទស្រី អាយុ១៥ឆ្នាំ(មានសតិមិនគ្រប់)មានទីលំនៅភូមិឃុំ ជាមួយគ្នាបានសម្រេច កាលពីកំឡុងខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្សារតាឡន ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ហើយរហូតមកដល់បច្ចុប្បន្ន ដោយផ្ទៃពោះជនរងគ្រោះមានទំហំធំ ម្តាយជនរងគ្រោះមានការសង្ស័យថាកូនមានផ្ទៃពោះ ក៏នាំទៅឲ្យពេទ្យពិនិត្យ ជាលទ្ធផលចេញមកកូនរបស់គាត់មានផ្ទៃពោះ៦ខែហើយ។ បន្ទាប់ពីសួរនាំកូនដឹងថាឈ្មោះ ស៊ិន វិត លួងលោមរួមភេទជាមួយកូនរហូតមានផ្ទៃពោះហើយនោះ ក៏បានមកប្ដឹងសមត្ថកិច្ចយើងតែម្ដង៕
មតិយោបល់