ភ្នំពេញៈ អឹម រតនៈ ដែលមានឈ្មោះហៅក្រៅថា Tin Mark ត្រូវបានទស្សនិកជន ស្គាល់យ៉ាងច្បាស់ ជាអ្នកនិពន្ធបទ«ស៊ូឃ្លាត» និងបទ «ផ្សងជួបចន្ទ» ហើយមកទល់នឹងពេលនេះ កវីមាឌធំសង្ហារ មានទ្រនំជ្រកកោន ជាផ្លូវការហើយ។
អឹម រតនៈ កន្លងមកទស្សនិកជន ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក តែម្តងស្គាល់លោក តាមការចែកចាយបទថ្មី ស្នាដៃកូនខ្មែរ នៅលើបណ្តាញសង្គមមួយនេះ ក្នុងនោះមានបទ «ខ្លាចឃ្លាត» ឆ្លងឆ្លើយពីបទ «ស៊ូឃ្លាត» និងបទ «ផ្សងជួបចន្ទ» ។
ការតស៊ូ ជាក្តីសង្ឈឹមរបស់មនុស្ស ឈានទៅរកដំណាក់កាលជោគជ័យ ហើយបំណងប្រាថ្នារបស់ អឹម រតនៈ បានក្លាយជាការពិតទៅហើយ ក្រោយផលិតកម្មផលិតបទចម្រៀង Original ក្នុងស្រុកមួយទទួលយកលោក ក្រោយពិនិត្យឃើញ ថាមានសមត្ថភាព ក្នុងការធ្វើបទ ចម្រៀងស្នាដៃកូនខ្មែរ។
អឹម រតនៈ បានឲ្យដឹងថា «ខ្ញុំបានកុងត្រាជាមួយនឹង ផលិតកម្ម សិលារីខត រយៈពេល៣ឆ្នាំ ហើយផលិតកម្ម អ្នកណាមានទេពកោសល្យខាងស្នាដៃនិពន្ធថ្មី គឺគេទទួលទាំងអស់ » ។
អឹម រតនៈ បានអះអាងថា ការចូលខ្លួនផលិតបទថ្មី ស្នាដៃកូនខ្មែរ ជាមួយនឹងផលិតកម្មខាងលើ ដោយសារតែត្រូវគោលការណ៍ និងចិត្តគំនិតរបស់ខ្លួន តែប៉ុណ្ណោះ៕


មតិយោបល់