ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌួង តារាផាឌីន ស្វាគមន៍ចំណាត់ការតាន់ គីមសួរ និង អាចារ្យធំ

មកទល់ពេលនេះ ជម្លោះពាក្យសម្ដីបែកផ្សែងរវាងលោក តាន់ គីមសួរ និងតារាសំឡេង២លោកដួង តារាផាឌីន កាន់តែបន្តអូសបន្លាយដោយភាគីម្ខាងប្រកាសប្ដឹង ហើយភាគីម្ខាងទៀត ស្វាគមន៍ចំពោះបណ្ដឹងដោយមិនខ្ចីសុំទោស ខណៈដែលជនទី៣ច្រើនឡើងបានចូលមកពាក់ព័ន្ធដែលហាក់ដូចជាសង្គ្រាមសម្ដីរវាងសម្ព័ន្ធមិត្ត និងសម្ព័ន្ធមិត្ត។ គេមិនទាន់ដឹងថាជម្លោះមួយនេះ បន្តសាយភាព និងបញ្ចប់ទាំងស្រុងនៅពេលណានៅឡើយទេ ក្នុងពេលដែលការពង្រីកជម្លោះ បានត្រឹមតែធ្វើអោយផ្ទុះការរិះគន់ថាភាគីទាំងពីរបានប្រើឈ្មោះជាតារាសិល្បៈ ប៉ុន្តែបានធ្វើអោយបាត់បង់សេចក្ដីថ្លៃថ្នូរក្នុងក្រសែភ្នែកអ្នកគាំទ្រដូចគ្នា ជាពិសេសពាក្យសម្ដីតបតរបស់តារាចម្រៀងលោកអាចារ្យ ធំ ដែលត្រូវគេឃើញឈានដល់ការប្រើពាក្យអាម៉ឹងក្នុងកម្មវិធី Live ដើម្បីវាយប្រហារទៅកាន់គូជម្លោះរបស់លោក តាន់ គីមសួរផង។

លោក តាន់ គីមសួរ និងលោក អាចារ្យធំ បានអះអាងថានឹងបន្តបណ្ដឹង ដោយបានចោទថានឹងប្ដឹងលោក ឌួង តារាផាឌីន ពីបទថាខ្លួនក្បត់ជាតិ បន្ទាប់ពីលោក ឌួង តារាផាឌីន បានចេញឃ្លីបវាយបកចំពោះការរិះគន់របស់តាន់ គីមសួរ ដែលបានវាយប្រហារទៅលើអ្នកលក់សំលៀកបំពាក់នៅលើអនអនហើយប្រើឈុតស៊ិចស៊ីមិនសមភ្នែម ហើយត្រូវបានលោក តាន់ គីមសួរ និងបក្សពួកចេញមុខវាយបកតបតមកវិញ ដែលនាំអោយសង្គ្រាមពាក្យសម្ដីកាន់តែជ្រៅទៅៗ ដល់ថ្នាក់កែលែងស្ថានការណ៍លែងចង់បាន។

ប៉ុន្តែឆ្លើយតបនឹងជំហររបស់លោក តាន់ គីមសួរ និងលោក អាចារ្យធំ លោកឌួង តារាផាឌីន ក៏ប្រកាសមិនខ្លាចចំពោះការគំរាមនោះដែរ ដោយលោកប្រកាសថាគ្មានការសុំទោស និងគ្មានការទម្លាក់ដៃចំពោះជំហរណាមួយរបស់គូជម្លោះនោះផង។ លោកថាជម្លោះមួយនេះ លោកមិនបានសាងឡើងដើម្បីចង់ល្បី និងចង់វាយប្រហារចំពោះលោក តាន់ គីមសួរនោះទេ លោកគ្រាន់តែចង់រិះគន់ក្នុងន័យស្ថាបនាចំពោះលោក តាន់ គីមសួរ ដែលបានតាំងខ្លួនជាតារាមួយរូប និងជាផលិតករមួយរូប អោយចេះប្រើសម្ដី និងការស្ថាបនាចំពោះថៃ ស្រីនាង អោយបានសមរម្យជាអ្វីដែលបានកើតឡើងប៉ុណ្ណោះ ប៉ុន្តែបណ្ដាលមកពីឡើងមានការវាយប្រហារថាលោកជាខ្ទើយជាចេញ និងដោយពាក្យសម្ដីមាក់ងាយច្រើនទៀត ទើបការតបតរបស់លោកកាន់តែលែងសំចៃមាត់។
លោកថាលោក តាន់ គីមសួរ និង លោក អាចារ្យធំ ប្រកាសថាមានភស្ដុតាងសម្រាប់ការចោទប្រកាន់ចំពោះលោក ប៉ុន្តែលោកក៏មានភស្ដុតាងគ្រប់គ្រាន់សម្រាប់កំដរតតាំងដូចគ្នាផងដែរ ដោយគ្រាន់តែមិនទាន់ចង់បញ្ចេញប៉ុណ្ណោះ ទើបលោកមិនខ្លាចសម្រាប់ជម្លោះមួយនេះ។

លោក ម៉ៃ សុគន្ធ បានបង្ហើរពាក់ព័ន្ធនឹងជម្លោះនេះថា ចង់តាំងខ្លួនជាអ្នកទើស គឺ បាញ់ពាក្យសំដីអោយគេឈឺ ប្រើន័យប្រៀបធៀប ទើបហៅ កំពូលទើស(លេងលរៗដូច បុគ្គលមួយចំនួននោះ គេមិនហៅអ្នកទើសទេ ម្នាក់ថតស្រើបស្រាលលក់ផលិតផល ម្នាក់ថតស៊ីចេកចង់ក្លាយជាអ្នកទើស ម្នាក់ឆាតតថ្លៃចង់ចំនេញក្នុងYouTube ឯម្នាក់ទៀតជាអាចារ្យ តែថេស 😒 😒) ហាសហាហាហល្អមើលណាស់ 😂 😂 ៕

មតិយោបល់