កំពង់ឆ្នាំងៈ មានហេតុការណ៍ភ្ញាក់ផ្អើល និងដ៏សែនឈឺក្បាលមួយបានកើត ខណៈដែល ប្ដីប្រពន្ធបានចែកផ្លូវគ្នាបានជាងមួយឆ្នាំ ទើបម្សិលមិញប្តីណាត់ប្រពន្ធឲ្យមក
ជួបនៅផ្ទះសំណាក់ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលប្ដីជួលស្នាក់នៅ ពេលប្រពន្ធមកជួបប្ដី គោលបំណងគឺចង់ជួបគ្នាវិញ ។
ប៉ុន្តែម្ដាយក្មេក(ខាងប្រពន្ធ) ពុំយល់ព្រម ទើបមករាយការណ៍ ប្រាប់សមត្ថកិច្ចថា ប្ដីនោះចាប់បង្ខាំងមិនឲ្យចេញពីផ្ទះ ។លុះពេលសមត្ថកិច្ច ទៅដល់ផ្ទះសំណាក់មិនដូចពាក្យម្ដាយក្មេក មកប្ដឹងទេ គឺប្រពន្ធនឹងប្ដីបានសំណូមពរ មកសមត្ថកិច្ចសម្របសម្រួលគ្នា ជានាគ្នាវិញ មិនដូចពាក្យចោទប្រកាន់របស់ម្ដាយក្មេកឡើយ៕
មតិយោបល់