នាង ពូ ពៃ យ៉ា ពិតជាឡើងកូដជាលំដាប់មែន ក្នុងឈុតមាសរបស់ម្ចាស់ក្សត្រីចិន ដែលរចនាម៉ូដដោយ Style Hong Hao ពិតជាលើកសម្រស់នាង ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នាថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧ ដែលនាងដើរបង្ហាញម៉ូដតំណាងឲ្យប្រទេស អាស៊ាន ។
តើអាចនឹងមានអ្វីកើតឡើង ខណៈដែលតារាបង្ហាញម៉ូដស្រី នាង ពូ ពៃ យ៉ា ក្លាយជាតារាបង្ហាញម៉ូដកូនកាត់ ថៃ ហូលីវូត បានបញ្ចេញសម្រស់បែបជនជាតិចិន ពិតជាដូចអ្វីដែលនាងបានប៉ងប្រាថ្នា ចង់ក្លាយជាកំពូលតារាឯកស្រី ប្រចាំតំបន់អាស៊ាន ដូចតារាស្រី ផេន ខេក កន្លង ដែលបានគ្រងតំណែង តួរឯកស្រី AEC នាពេលថ្មីកន្លងទៅ ដោយនាង ពៃ យ៉ា រំពឹងទុកថា ការប្រឡូកសិល្ប: របស់នឹងជោគជ័យដូច តារាជើងចាស់ផងដែរ ៕
មតិយោបល់