ភ្នំពេញៈ បុរសម្នាក់បែកក្បាលធ្លាយខួរចេញមកក្រៅទាំងដំៗ ដោយស្លាប់យ៉ាងអាណោចអាធ័ម ខណៈម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងផ្លូវ ខ្វះកាប្រុងប្រយ័ត្ន ក៏ត្រូវបានរថយន្តកុងតឺន័រមួយគ្រឿងបើកកៀរកិនពីលើ។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង កែងនិងផ្លូវដីថ្មី ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ(សព) មានឈ្មោះប៉ែន អ៊ាង ភេទប្រុស អាយុជាង៤០ឆ្នាំ មុខរបរធ្វើសំណង់ស្នាក់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់បឹង ឃុំស្វាយមីង ស្រុកអូរាំងឪ ខេយ្តត្បូងឃ្មុំ។
តាមប្រភពព័ត៌មានពីប្អូនជនរងគ្រោះ បានឲ្យដឹងថា មុនកើតហតុរូបគាត់ និងបងប្រុសបានជិះម៉ូតូមួយគ្រឿង ម៉ាកសុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BD-2285 ដោយជិះឌុបគ្នាតាមផ្លូវដីថ្មី ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតខាងលើ បានឆ្លងផ្លូវវ៉េងស្រេងខ្វះការប្រុងប្រយ័ត្ន ក៏ទាក់ដៃចង្កូតជាមួយរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខតាកែវ3A-0728 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវវ៉េងស្រេង ទិសដៅពីកើតទៅលិច បណ្តាលឲ្យដួលធ្លាក់បងប្រុសរបស់គាត់ចូលក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរទាំងដំៗ ស្លាប់នៅនិងកន្លែង រីឯរូបគាត់ជាប្អូនរងរបួសស្រាលប៉ុណ្ណោះ។ ភ្លាមៗនោះតាកុងរថយន្ត បានបើកទ្វារលោតចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានភ្នំពេញ ដើម្បីរងចាំដោះស្រាយពេលក្រោយ។ ចំណែកសពវិញ សមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://www.youtube.com/watch?v=s54QhfZe_Gc
មតិយោបល់